នៅ​ក្នុងផ្ទះ​អត់​បាន ១៤ថ្ងៃ​ផង Lampard ដើរ​បណ្ដើរ​ឆ្កែ​ បំបាត់​ក្ដី​អផ្សុក

  • 2020-03-24 11:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Frank Lampard គ្រូ​បង្គោល​ក្លឹប​ Chelsea ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដើរ​បណ្ដើរ​ឆ្កែ​នៅ​តាម​សួន​សាធារណៈ​នៅ​ក្នុង​ទី​ក្រុង​ឡុងដុង​ប្រទេស​អង់គ្លេស​។

អ្នក​ចាត់​ការ​ក្លឹប​រូប​នេះ​ ត្រូវ​បាន​គេ​ឃើញ​ដើរ​ដោយ​បាន​ពាក់​ស្រោម​ដៃ​ និង​កន្សែង​ដើម្បី​គ្រប​មុខ​​នៅ​តាម​ទី​សាធារណៈ​ក្នុង​កំឡុង​ពេល​ដែល​ក្លឹប​ Chelsea បាន​ដាក់​បម្រាម​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ​។

បម្រាម​របស់​ក្លឹប​ Chelsea បាន​ប្រកាស​ឲ្យ​កីឡាករ​និង​ បុគ្គលិក​ទាំង​អស់​ធ្វើ​ការ​នៅ​ដោយ​ដាច់​ដោយ​ឡែក​ពី​គេ​ចាប់​ពី​ថ្ងៃ​ទី ១៣​ខែ​មីនា​ ឆ្នាំ២០២០​កន្លង​ទៅ​នេះ​រហូត​ដល់​ពេល​ប្រកួត​ចាប់​ផ្ដើម​ធម្មតា​វិញ​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​កីឡាករ​​ Callum Hudson Odoi បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូរ៉ូណា​។

យ៉ាង​ណា​មិញ​លោក​ Lampard ត្រូវ​បាន​គេ​ឃើញ​ដើរ​បណ្ដើរ​ឆ្កែ​តែ​ម្នាក់​ឯង​ និង​បាន​ជៀស​ពី​មនុស្ស​​ដែល​ដើរ​បណ្ដើរ​ឆ្កែ​ដទៃ​ទៀត​នៅ​ពេល​ដែល​ដើរ​មក​ជិត​លោក​។

បើ​តាម​ការ​ចុះ​ផ្សាយរបស់​ The Sun ភរិយា​របស់​លោក Lampard បាន​ទម្លាយ​ថា ស្វាមី​របស់​អ្នក​ស្រី​នៅ​មិន​សុខ​ក្នុង​ផ្ទះ​ទេ ដោយ​គេ​ដើរ​ទៅ​ចេញ​ទៅ​ក្រៅ​រហូត​៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម