ទីបំផុត! ឥណ្ឌា សម្រេចឃុំពលរដ្ឋ១,៣ពាន់លាននាក់មិនឲ្យទៅណា ការពារពីជំងឺកូវីដ១៩
- 2020-03-25 00:12:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! ឥណ្ឌា សម្រេចឃុំពលរដ្ឋ១,៣ពាន់លាននាក់មិនឲ្យទៅណា ការពារពីជំងឺកូវីដ១៩
ចន្លោះមិនឃើញ
នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានដាក់ចេញនូវវិធានការណ៍បិទប្រទេសទាំងមូល ក្នុងគោលបំណងដើម្បីកាត់បន្ថយ ការរីករាលដាលនៃជំងឺកូវីដ១៩។
ការរឹតបន្តឹងនេះបានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ នាថ្ងៃទី២៤ ខែមីនា ហើយនឹងត្រូវអនុវត្តរយៈពេល ២១ថ្ងៃ។
លោក Modi បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា "នឹងហាមឃាត់ទាំងស្រុងមិនឲ្យចេញពីផ្ទះឡើយ"។ ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យប្រជាជនកុំភ័យស្លន់ស្លោ និងព្រមានថាការសម្រុកទៅទិញឥវ៉ាន់បែបនេះ អាចនឹងឆ្លងជំងឺកាន់តែលឿន ប៉ុន្តែហ្វូងមនុស្សបានប្រមូលផ្តុំគ្នាយ៉ាងឆាប់រហ័សនៅហាងទំនិញជាច្រើន ក្នុងរដ្ឋធានី Delhi, Mumbai និងទីក្រុងដទៃទៀត។
អ្នកឆ្លើយឆ្លងព័ត៌មានបាននិយាយថា គេមិនទាន់ដឹងច្បាស់ទេថា តើនៅពេលណាដែលពលរដ្ឋនឹងត្រូវអនុញ្ញាតិឲ្យចេញទៅទិញអាហារ និងរបស់របរចាំបាច់ផ្សេងៗទៀត។
គួរឲ្យដឹងថា រហូតមកទល់ពេលនេះ នៅក្នុងប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ៥១៩នាក់មកហើយ និងមានមនុស្សស្លាប់ចំនួន ១០នាក់ផងដែរ៕