ឈិត​ សេរីវណ្ណថង​ ប្រមូល​គ្នា​ក្នុង​ក្លឹប​ចូលរួម​ផ្សព្វផ្សាយ​ពី​ការ​ទប់ស្កាត់​ជំងឺ​ COVID-19​ នៅ​បាត់ដំបង

  • 2020-03-25 05:44:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់​ល្បីឈ្មោះ​ ឈិត​ សេរីវណ្ណថង​ ម្សិលមិញ​នេះ​នាំ​សិស្ស​រួម​ក្លឹប​រាហ៊ូ​កីឡា​ខេត្ត​បាត់ដំបង​ ​ចូលរួម​ផ្សព្វផ្សាយ​វិធី​ទប់ស្កាត់​ជំងឺ​ COVID-19​ ក្នុង​ភូមិ​ព្រែកឆ្ដោរ​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ។​

រូបភាពរបស់ វណ្ណថង

វណ្ណថង​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​នាម​ជា​អ្នក​ប្រដាល់​ និង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​គឺ​ត្រូវ​ចូលរួម​ជួយ​គ្នា​ក្នុង​ការ​ទប់ស្កាត់​ក៏​ដូច​ជា​ជួយ​ផ្សព្វផ្សាយ​ឲ្យ​អ្នក​ភូមិ​បាន​ដឹង​បន្ថែម​អំពី​ជំងឺ​ COVID-19​ នេះ។​ ជា​ពិសេស​ដូច​ជា​ ការ​ថែរក្សា​ខ្លួន​ឲ្យ​បាន​ល្អ​នៅ​ពេល​ចេញ​ទៅ​ណា​មក​ណា​ត្រូវ​មាន​ម៉ាស់​ និង​អាកុល​ ឬ​ទឹក​លៀង​សម្លាប់​មេរោគ​ជា​ដើម។​ ក្រៅ​ពី​នេះ​ទៀត​នោះ​ការ​ញុំ​អាហារ​ត្រូវ​មាន​អនាម័យ​គ្រប់​ពេល​ ឧស្សាហ៍​លៀង​ដៃ​សម្អាត​ ពី​ព្រោះ​ជំងឺ​ COVID-19​ មិន​អាច​មើល​ស្រាល​បាន​ទេ។​

រូបភាពរបស់ វណ្ណថង

ជើង​ខ្លាំង​វ័យ​ក្មេង​រូប​នេះ​ក៏​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​គ្រប់​ពេល​ទាំង​អស់​មិន​ថា​នៅ​ផ្ទះ​ ឬ​ពេល​ចេញ​ទៅ​ក្រៅ​នោះ​ទេ​ត្រូវ​មាន​របស់​ការពារ​ផ្សេងៗ​ជា​និច្ច។​

រូបភាពរបស់ វណ្ណថង

សកម្មភាព​ដើរ​បិទ​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ និង​ប្រាប់​ដល់​អ្នក​ភូមិ​របស់​ ឈិត​ សេរីវណ្ណថង​ នេះ​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នៅ​ឯ​ភូមិ​ព្រែកឆ្ដោរ​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង។​ វណ្ណថង​ ជា​អ្នក​ប្រដាល់​ប្រចាំ​ក្លឹប​រាហ៊ូកីឡា​ខេត្ត​បាត់ដំបង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម