Liverpool វ៉ា​ដាច់​គេ​ក្នុង​តារាង​នៃ​លីគ​កំពូល​ទាំង​៥​រួម​បញ្ចូល​គ្នា​របស់​អឺរ៉ុប

  • 2020-03-26 11:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាង​លទ្ធផល​នៃ​លីគ​កំពូល​ទាំង​៥​រួម​បញ្ចូល​គ្នា​របស់​អឺរ៉ុប​ត្រូវ​បាន​ប្រកាស​ចេញ​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​។

បើ​យោង​តាម​តារាង​លទ្ធផល​នោះ​បាន​ឲ្យ​ដឹង​ថា​ ក្លឹប​អង់គ្លេស​ Liverpool ដែល​មាន​លោក​ Jurgen Klopp ចាត់ការ​ក្លឹប​នេះ​ដោយ​ផ្ទាល់​ បាន​ឈាន​មុខ​គេ​គឺ​ឈរ​នៅ​លើ​លំដាប់​ទី​១ ក្នុង​តារាង​នោះ​ដោយ​មាន​ ៨២​ពិន្ទុ​និង​រក​បាន​គ្រាប់​បាល់​សរុប​ ៤៥​គ្រាប់​។

ការ​ទទួល​លទ្ធផល​បែប​នេះ​គឺ​ជា​ភាព​ជោគជ័យ​មួយ​របស់​ក្លឹប​ Liverpool ដែល​បាន​ឈ្នះ​ក្លឹប​ផ្សេង​ៗ​មក​ពី​បណ្ដាល​លីគ​ដទៃ​ទៀត​នៅ​ក្នុង​អឺរ៉ុប​។

ទន្ទឹម​ហ្នឹង​នេះ​អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​ក្លឹប​នេះ​បាន​ឈ្នះ​ដាច់​ពិន្ទុ​ក្លឹប​ដទៃ​ ខណៈ​ពេល​ដែល​ក្លឹប​ Paris Saint Germian ឈរ​លំដាប់​លេខ​២ មាន​ត្រឹម​ ៦៨​ពិន្ទុ​ ក្លឹប​ Juventus ឈរ​លំដាប់​លេខ​៣ មាន​ត្រឹម​ ៦៣​ពិន្ទុ​ ក្លឹប​ Lazio ឈរ​លំដាប់​លេខ​៤​ មាន​ត្រឹម​ ៦២​ពិន្ទុ​ និង​ក្លឹប Barcelona ឈរ​លំដាប់​លេខ​៥​ មាន​ត្រឹម​ ៥៨​ពិន្ទុ​ ព្រម​ទាំង​ក្លឹប​ដទៃ​ទៀត​ ដែល​ឈរ​លំដាប់​ក្រោម​នេះ​ និងមាន​ពិន្ទុ​ប្រហាក់​ប្រហែល​គ្នា​៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម