ក្នុងមួយថ្ងៃ! អ្នកឆ្លងវីរុសនៅអាមេរិកមានជាង ១ម៉ឺននាក់ កើនឡើងខ្លាំងគួរឲ្យកត់សម្គាល់

  • 2020-03-26 02:01:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​រយៈ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ចំនួន​អ្នក​ឆ្លង​ថ្មី​នៃ​វីរុស Covid-19 នៅ​សហរដ្ឋអាមេរិក បាន​កើន​ឡើង​រហូត​ដល់​ជាង ១​ម៉ឺន​ករណី ខណៈ​ដែល​អ្នក​ស្លាប់​ជិត ២០០​នាក់។

យោង​តាម​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (US CDC) ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ចំនួន​អ្នក​ឆ្លង​ថ្មី​មាន​រហូត​ដល់ ១១ ០៥៩​ករណី ដែល​នាំ​ឲ្យ​ករណី​សរុប​ឡើង​ដល់ ៦០ ៦៥៣​ករណី។ ចំណែក​ឯ​អ្នក​ស្លាប់​ក្នុង​មួយ​ថ្ងៃ​មាន​ដល់ ១៩៣​នាក់ ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប ៧៣៧​នាក់ទូទាំង​សហរដ្ឋអាមេរិក។

គួរ​បញ្ជាក់​ថា រដ្ឋ​ញូវយ៉ក​ជា​កន្លែង​ដែល​មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ​បំផុត​ដែល​មាន​ជាង​ពាក់​កណ្ដាល​នៃ​ចំនួន​អ្នក​ឆ្លង​សរុប៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម