រូបថ្មី​ពីរឿង​ «The King: Eternal Monarch» ចេញមក​អង្រួន​ចិត្តអ្នក​ចាំតាមដាន​ទៀតហើយ

  • 2020-03-26 03:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថ្មី​ពី​ក្នុង​រឿង​ «The King: Eternal Monarch» ត្រូវ​បាន​បង្ហាញ​ជា​បន្ត​ទៀត​ហើយ គឺ​ត្រង់​ឈុត​ Lee Minho ជាមួយ​នឹង​ Woo Dohwan។

នៅ​ថ្ងៃទី ០៦ ខែមីនា​នេះ​ ទូរទស្សន៍​ SBS បាន​បង្ហាញ​រូបភាព​ដក​ស្រង់​ចេញ​ពី​សកម្មភាព​ថត​ក្នុង​រឿង «The King: Eternal Monarch» របស់​ Lee Minho និង​ Woo Dohwan។ ជាក់ស្ដែង​ក្នុង​រឿង​ Minho ត្រូវ​សម្ដែង​ជាតួ​ស្ដេច​ Lee Gon ស្របពេល​ Dohwan ត្រូវ​សម្ដែង​ជា​តួ​មេកងអង្គរក្សធំ​របស់​ស្ដេច​ Lee Gon និង​ក៏​ជា​មិត្ត​ល្អ​របស់​ Lee Gon ដែរ។

ផលិតករ​របស់​រឿង​បាន​កត់​សម្គាល់​ឃើញ​ថា​ «Lee Minho និង​ Woo Dohwan អាច​បញ្ជាក់​យ៉ាង​ច្បាស់​ពីទំនាក់ទំនង​របស់​ស្ដេច​ Lee Gon និង​អង្គរក្សរបស់​ខ្លួន។ ពួកគេ​បាន​ធ្វើ​ឲ្យ​បរិយាកាស​កាន់​តែ​កក់ក្ដៅ​ និង​រីករាយ​ថែម​មួយ​កម្រិត​អំឡុងពេល​ថត​ទាំងមូល»។

សូម​បញ្ជាក់​ផងដែរ​ថា​ «The King: Eternal Monarch» ជា​រឿងភាគ​បែប​ Fantasy លាយឡំ​នឹង​សាច់រឿង​មនោសញ្ចេតនា​ ពី​ជីវិត​ស្នេហា​ឆ្លង​ភពរបស់​មនុស្ស​ ២​នាក់។ រឿង​នេះ​គ្រោងនឹង​បញ្ចាំង​នៅ​ខែមេសាខាងមុខ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី