ក្រសួងដំណើរការវិបសាយ ប្រាប់ព័ត៌មានគួរទុកចិត្តអំពីជំងឺកូវីដ១៩

  • 2020-03-27 07:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការអ៊ីនស្តេត (InSTEED) បាន​ធ្វើ​ការ​ជា​មួយ​ក្រសួងសុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ចងក្រងនូវគេហទំព័រ​មួយ​សម្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​ងាយ​ស្រួលក្នុង​ការ​តាម​ដាន​ព័ត៌មាន​​គួរឲ្យទុកចិត្តទាក់ទងនឹងជំងឺ​កូវីដ១៩ នៅកម្ពុជា។

គេហទំព័រ​នេះ មាន​បង្ហាញព័ត៌មាន​លម្អិត​ពីជំងឺកូវីដ១៩ នៅកម្ពុជាដែល​រួម​មាន​ប្រាប់អំពីចំនួនករណីឆ្លងជំងឺ COVID-19 សរុប មាន​បង្ហាញ​អំពី​ករណី​ឆ្លង​នៅ​តាម​រាជធានី/ខេត្ត មាន​បង្ហាញ​ជា​ផែនទី​នៃ​ការ​រាតត្បាតកូវីដ​នៅ​កម្ពុជា និង​វីដេអូ​ចំណេះ​ដឹង​អំពីកូវីដ​១៩ ជា​ដើម។ ដើម្បី​តាម​ដាន​សូម​ចុះ​នៅ​ទី​នេះ https://covid19-map.cdcmoh.gov.kh/

យោងតាម​គេហទំព័រខាងលើ គិត​ត្រឹមល្ងាច​ថ្ងៃ​ទី ២៦ មីនា ២០២០ ចំនួន​អ្នក​កើត​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា​មាន​ចំនួន ៩៨​នាក់ (ថ្មី ២នាក់) ១៣ រាជធានី-ខេត្ត អ្នក​កំពុង​ផ្ទុក​ជំងឺ ៨៧នាក់ អ្នក​ជា​សះស្បើយ ១១នាក់ អ្នក​ស្លាប់ គ្មាន ក្នុង​នោះ​ជនបរទេស​មាន​ចំនួន៦០ ខ្មែរ ៣៨នាក់៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី