"ឲ្យ​តែ​មាន​ចំណង់​និង​ខិតខំ ការ​ងាររកស៊ីអ្វី​ក៏​ដោយ​ គង់​តែ​សម្រេច​​"៖ ឈៀង តេក ម្ចាស់សិប្បកម្មឡឥដ្ឋ

  • 2020-03-28 04:37:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឈៀង តេក ម្ចាស់សិប្បកម្មឡឥដ្ឋ បាន​បង្ហើប​ប្រាប់​ពី​គន្លឹះ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ថា ដោយ​សារ​សម័យ​បច្ចុប្បន្ន​មាន​បច្ចេកទេស​ទំនើប​ គ្រប់គ្នា​​ឲ្យ​តែ​មាន​ចំណង់​ចំណូលចិត្ត​និង​ខិតខំព្យាយាម​ ការ​ងាររកស៊ីអ្វី​ក៏​ដោយ​ គង់​តែ​សម្រេច​​ ទោះ​មុន​ដំបូង​មាន​ប៉ះពារ​បន្តិច​ ប្រៀប​ដូច​ជាធម្មជាតិ​មាន​ខែ​ប្រាំង និង​ខែ​វស្សា​ដូច្នោះ​ដែរ​ ព្រោះ​ទីផ្សារ​សេរី​មាន​ការ​ប្រកួត​ប្រជែង​។

ឈៀង តេក ម្ចាស់សិប្បកម្មឡឥដ្ឋ

ម្ចាស់​សិប្បកម្ម​ឡឥដ្ឋ​បង្កើត​ឡើង​តាំង​ឆ្នាំ ១៩៩៩ បន្ថែម​ទៀត​ថា ដោយសារ​លោក​គ្មាន​ជំនាញ​ក្នុង​ការ​ផលិត​ឥដ្ឋ ប៉ុន្តែ​ចង់​ធ្វើ​វា​ឲ្យ​ចេញ​ជា​រូប​រាង ដូច្នេះមុន​នឹង​កើត​ចេញ​ជា​មុខ​របរ​មួយ​នេះ លោក​បាន​ខិតខំ​សិក្សា​ស្វែង​យល់​ពី​បងប្អូន​ និង​អ្នក​ជំនាញ​ជា​ច្រើនរូប ទម្រាំ​តែ​អាច​ឈរ​ជើង​ហើយ​ធ្វើ​វា​បាន​សម្រេច​។

ទិដ្ឋភាព​នៅ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ

បុរស​វ័យ ៦៦ ឆ្នាំ​រូប​នេះ​ក៏បាន​ប្រាប់ពី​គោលបំណង​​​បង្កើត​ឡឥដ្ឋ ដោយ​សារ​ដំបូង​ឡើយ​គិត​ថា បើ​​ខេត្ត​សៀម​រាប​ ជាទីតាំង​អភិវឌ្ឃន៍​ច្រើន​ ទៅ​ថ្ងៃខាង​មុខ ប្រសិន​ណា​បើ​មាន​ឡឥដ្ឋ​ដែល​នៅ​ជិតនោះ​នឹង​អាច​កាត់​បន្ថយ​ថ្លៃ​ចំណាយ​ដឹក​បាន​ច្រើន​មួយ​ផ្នែក​ផង​ដែរ។

ពេល​បង្ហាញ​វត្តមាន​ក្នុង​វីដេអូ​នៃ​កម្មវិធី “Hilux Hero | ទម្រាំ​មាន​ថ្ងៃ​នេះ" លោក​បាន​ប្រាប់​ថា រថយន្ត​ជា​ជំនួយ​ការ​ដែល​ជួយ​បាន​គ្រប់​យ៉ាង​។ លោកធ្លាប់​ប្រើប្រាស់​រថយន្ត​អស់ ១១ ឆ្នាំ​មក​ហើយ​តាំងពី​ឆ្នាំ Toyota Hilux ២០០៧ និង​បន្ត​ដល់ម៉ូឌែល ២០២០។ រថយន្ត​ទាំង​នោះ​គឺ​ មាន​គុណភាព​ខ្ពស់ អាច​ជួយ​សម្រួល​ការងារ​បាន​ច្រើន​យ៉ាង និង​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ផ្តល់​ភាព​ងាយ​ស្រួល​ថែម​ទៀត​ផង៕

ទស្សនាវីដេអូ​ខាងក្រោម៖

អត្ថបទ៖ រក្សា