កូវីដ១៩៖ ករណីវិជ្ជមាន​ទី៩៩ ដល់ ១០២ នៅកម្ពុជា គឺ​ជាសមាជិក ៤រូប​ នៃ​គ្រួសារ​មួយ​នៅ​ភ្នំពេញ

  • 2020-03-28 02:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា បាន​កើនឡើង​ដល់ ១០២ករណី ក្រោយពីក្រសួង​បានរកឃើញ ៤ករណី​ថ្មីទៀត។ នេះបើយោង​តាមសេចក្ដីប្រកាសព័ត៌មាន​ដែលចេញក្រោយក្រសួង​សុខាភិបាល នាព្រឹកថ្ងៃទី២៨ ខែមីនានេះ។

៤ករណីថ្មីនោះ គឺគ្រួសារ​មួយ​នៅ​រាជធានី​ភ្នំពេញ ដែលមាន​បុរស​ជា​ឪពុក​ អាយុ ៦២ឆ្នាំ ស្រ្ដីជាម្ដាយ អាយុ ៦១ឆ្នាំ បុរស​ជាកូន​អាយុ ៣៩ឆ្នាំ និង​ស្រ្ដីជាកូន អាយុ ៣៧ឆ្នាំ។ ក្រុមគ្រួសារនេះ បានធ្វើដំណើរទៅប្រទេស​បារាំង និង​ត្រឡប់មកវិញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

ចំណែក​អ្នកជា​សះស្បើយ បាន​កើនឡើង ២នាក់ថែមទៀត សរុបចំនួន ១៣នាក់។

សូមអានសេចក្ដីប្រកាស​ព័ត៌មាន​ទាំងស្រុង របស់ក្រសួង​សុខាភិបាល ខាងក្រោមនេះ៖

អត្ថបទពេញនិយម