បទចម្រៀងថ្មីប្លែកៗរបស់ យឹម តាស្រង់ ទាក់ទងកសិផលធម្មជាតិ ចាប់ផ្ដើមហើយ!!

  • 2020-03-28 03:28:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


អ្នកនិពន្ធ​ល្បី​ឈ្មោះ​ម្នាក់​ប្រចាំ​នៅ​ផលិតកម្ម Calaxy ឡេង ណាវ៉ាត្រា លោក យឹម តា​ស្រង់ សន្យា​ថា​នឹង​ផ្ដល់​ចំណេះដឹង និង​ព័ត៌មាន​ពិត​ស្ដីពី​កសិផល​ធម្មជាតិ​ដល់​អ្នក​បរិភោគ​គ្រប់​គ្នា ដើម្បី​សុខភាព​ល្អ តាម​រយៈ​ការ​តែង​និពន្ធ​បទ​ចម្រៀង​ថ្មីៗរបស់​លោក។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​​លោក បាន​ចេញ​បទ​ចម្រៀង​យ៉ាងថ្មីស្រឡាងមួយ​បទ​ដែលមាន​ចំណង​ជើង​ថា"ស្រី​ៗ​គ្នា​យើង" ហើយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន។​ លោកថា នៅខែក្រោយ នឹងមានចម្រៀងស្រដៀងគ្នានេះមួយបទទៀត។

លោក យឹម តាស្រង់ និយាយ​ថា បទ​"​ស្រី​ៗ​គ្នា​យើង" គឺ​ចង់​បង្ហាញ​ពី​សមត្ថភាព​របស់​ស្ត្រី​ដែល​អាច​ធ្វើ​អ្វី​ៗ​ដូច​បុរស​ដែរ ហើយ​អ្វី​ដែល​ពិសេស​នោះ​ស្រី​ៗ​មាន​ភាព​ឆ្លាត​វៃ​ក្នុង​ការ​ជ្រើសរើស​យក​បន្លែ ត្រី សាច់ សម្រាប់​ធ្វើ​ម្ហូប​បរិភោគ​ក្នុង​គ្រួសារ​ប្រចាំ​ថ្ងៃ។

អ្វី​ដែល តា​ស្រង់ បារម្ភ​នោះ​គឺ​ខ្លាច​អ្នក​បរិភោគ​មិន​ចេះ​ញែក​កសិផល​ធម្មជាតិ​សុទ្ធ​១០០% ដោយ​ទៅ​ទិញ​ពី​ផ្សារ​បន្លែ​ដែល​ពុំ​មាន​ប្រភព​ច្បាស់​លាស់​ទើប​លោក​ណែនាំ​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង ណាវ៉ាត្រា តាម​រយៈ​បទ​ចម្រៀង​របស់​លោក។

បទ"ស្រី​ៗ​គ្នា​យើង" មាន​ទំនុក​ច្រៀង និង​បទភ្លេង​ថ្មី​ប្លែក​ដែល​ច្រៀង​ដោយ​កញ្ញា តន់ ច័ន្ទសីម៉ា។ តោះ...ប្រិយមិត្ត​ដើម្បី​ដឹង​ច្បាស់​ពី​អត្ថន័យ និង​ភ្លេង​ពីរោះ​កន្ត្រាក់​អារម្មណ៍​យ៉ាង​ណា​នោះ សូម​ទស្សនា​ទាំង​អស់​គ្នា៖

សូម​រំលឹក​ថា ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង ណាវ៉ាត្រា ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​អតិ​ថិជន ជា​ពិសេស​តារា​ល្បីៗ ដោយ​សារ​តែ​ផ្សារ​មាន​កសិផល​ធម្មជាតិ​សុទ្ធ​១០០% និង​សេវាកម្ម​ល្អ។ លោក​អ្នក អាច​តេ​កុម្ម៉ង់​បន្លែ ត្រី សាច់ បាន​តាម​ចិត្ដ​ព្រោះ​ផ្សារ​មាន​កសិផល​ជាង​៣០០​មុខ កំពុង​ដាក់​លក់។ សូម​ទាក់ទង​សួរ​ព័ត៌មាន​លម្អិត និង​សេវា​ដឹក​ជញ្ជូន​ដល់​គេហដ្ឋាន​តាម​រយៈ​ទូរស័ព្ទ​លេខ​ 011 444 444៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ