Covid-19 អាចសម្លាប់ពលរដ្ឋអាមេរិក ៨ម៉ឺននាក់ ក្រោយអ្នកឆ្លងឡើងដល់ជាង១សែននាក់
- 2020-03-28 04:20:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Covid-19 អាចសម្លាប់ពលរដ្ឋអាមេរិក ៨ម៉ឺននាក់ ក្រោយអ្នកឆ្លងឡើងដល់ជាង១សែននាក់
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិក បានរកឃើញអ្នកឆ្លងមេរោគ Covid-19 ដល់ជាង១សែននាក់ហើយ ខណៈដែលបច្ចុប្បន្នមនុស្សជាង១ពាន់នាក់បានស្លាប់។
New York ជាតំបន់ដែលមានអ្នកផ្ទុកមេរោគ Covid-19 ច្រើនជាងគេ ដោយមានជាង៤ម៉ឺនករណីហើយដែលរកឃើញ។ ខណៈដែលគ្រប់រដ្ឋទាំងអស់នៅអាមេរិក សុទ្ធតែមានចំនួនអ្នកឆ្លងទាំងអស់។ កត្ដា១ថ្ងៃរកឃើញជា១ម៉ឺនករណីនេះហើយ បានធ្វើឱ្យអ្នកវិភាគមើលឃើញថាអាមេរិក នឹងក្លាយជាតំបន់ក្ដៅជាងគេដោយសារតែមេរោគCovid1-19 នេះ។ ខណៈដែលពលរដ្ឋអាមេរិក ត្រូវគេព្យាករណ៍ថាអាចមានអ្នកស្លាប់ដល់ទៅ៨ម៉ឺននាក់ឯណោះ។
ត្បិតតែយ៉ាងនេះលោក ត្រាំ នៅតែជឿជាក់លើប្រព័ន្ធសុខាភិបាលរបស់អាមេរិក អាចគ្រប់គ្រងស្ថានភាពនេះបាន។ ការប្រមូលអ្នកផ្ទុកមេរោគឱ្យបានលឿននេះ នឹងធ្វើឱ្យអាមេរិក កាន់តែឆាប់ក្នុងការគ្រប់គ្រងស្ថានការណ៍បានមកវិញ។ លោក ត្រាំ បានបញ្ជាក់ទៀតថាលោកនឹងបើកប្រទេសដំណើរការឡើងវិញនៅត្រឹមថ្ងៃទី១២ខែមេសាឆ្នាំ២០២០ខាងមុខ។ ដោយកំណត់តំបន់សុវត្ថិភាព ដើម្បីបើកចរន្ដសេដ្ឋកិច្ចវិញ៕