ធ្លាប់​ជា​អ្នក​ក្រខ្សត់​ពី​មុន​ ទ្រី ដាណា​ ឥលូវ​នេះ​ឃើញ​លំបាក​ជួយ​មិន​សំចៃ​ រហូត​ល្បី​លើ​ហ្វេសបុក​

  • 2020-03-28 08:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់​ហាង​ពេជ្រ​ និង​ជា​អ្នក​ជំនួញ​មួយ​រូប​ អ្នក​ស្រី​ ទ្រី ដាណា​ តែងតែ​ជួយ​អ្នក​ក្រីក្រ​មិន​សំចៃ​ដៃ​ និង​ផ្ដល់​បទ​ពិសោធ​ល្អៗ​ជា​ច្រើន​ រហូត​ល្បីឈ្មោះ​ថា​ជា​​សប្បុរសជន​​ម្នាក់​លើ​បណ្ដាញ​​សង្គម​ហ្វេសបុក។​

សកម្មភាពកន្លងទៅរបស់អ្នក ទ្រី ដាណា

មុន​មាន​ជីវភាព​ធូរធារ​ និង​ជោគជ័យ​ក្នុង​អាជីវកម្ម​គ្រឿង​សំអាង​ ក៏​ដូច​ជា​ហាង​ពេជ្រ​ដូច​សព្វថ្ងៃ​ អ្នក​ស្រី​ ទ្រី​ ដាណា​ ធ្លាប់​ឆ្លងកាត់​ការ​លំបាក​ លក់​ខោអាវ​ជជុះ​ក្រោម​ឆត្រ​មិន​តិច​ឆ្នាំ​ ហើយ​ជា​កូន​កំព្រា​ឪពុក​ម្ដាយទៀតផង។​

ដោយ​សារ​តែ​ខ្លួន​ធ្លាប់​ជា​អ្នក​ក្រីក្រ​ ជួប​ទុក្ខ​លំបាក​រាប់​ភ្លេច​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​អ្នកស្រី​ តែងតែ​ជួយ​អ្នក​មានបញ្ហា​ជីវភាព​ជា​ច្រើន​នា​ពេល​កន្លង​មក។​ ជាក់ស្ដែង ​អ្នក​ជួប​ទុក្ខ​លំបាក​ដែល​គេ​តែងតែ​ចែកចាយ​បន្ត​លើ​ហ្វេសបុក​ជា​ដើម​ អ្នកស្រី​​ជួយ​ជា​ថវិកា​ក៏​ដូច​ជា​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន​ដើម្បី​សម្រាល​ការ​លំបាក​ទាំង​នោះ​បាន​មួយ​កម្រិត។​

សកម្មភាពកន្លងទៅរបស់អ្នក ទ្រី ដាណា

មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ​ ម្ចាស់​ហាង​ពេជ្រ​វ័យ​ក្មេង​រូប​នេះ ​តែងតែ​ចែករំលែក​បទ​ពិសោធ​ល្អ​ៗ និង​គំនិត​លើក​ទឹក​ជា​ច្រើន​នៅ​បណ្ដាញ​សង្គម។​ ចំណុច​ល្អ​ និង​សកម្មភាព​សប្បុរសធម៌​ទាំង​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​មហាជន​លើ​ហ្វេសបុក​កោតសរសើរ​ទឹកចិត្ត​ស្រឡាញ់​ និង​ចិត្ត​ចែករំលែក​គ្នា​នេះ​យ៉ាង​ខ្លាំង៕​

សកម្មភាពកន្លងទៅរបស់អ្នក ទ្រី ដាណា

អត្ថបទ៖ នួន ស៊ីណា​