Chelsea ចង់​បាន Hakimi ​ដើម្បី​ជួយ​តំបន់​ការពារ​ស្លាប​របស់​ខ្លួន​

  • 2020-03-29 07:16:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Chelsea ​កំពុង​តាម​ទិញ​ខ្សែ​ការពារ Achraf Hakimi ​ពី​ក្រុម Real Madrid ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ឈាន​ចូល​មក​ដល់ ដើម្បី​ពង្រឹង​តំបន់​ស្លាប​របស់​ខ្លួន។

Hakimi ​កំពុង​លេង​ឱ្យ​ក្រុម Dortmund ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្រុម Real Madrid ​។ ​លោក Zidane ​ក៏​មាន​គម្រោង​នាំ​យក​កីឡាករ​ម៉ារ៉ុក​នេះ​ត្រលប់​ទៅ​វិញ​ដែរ ប៉ុន្តែ​មិន​ទាន់​ច្បាស់​១០០​%​ទេ ត្បិត​អី​មាន​ក្លឹប​ជា​ច្រើន​កំពុង​មើល​ឃើញ​ពី​សមត្ថភាព​គេ ​និង​តាម​ទិញ​។ ជាក់​ស្ដែង​ក្រុម Chelsea ​តែ​ម្ដង ​ដែល​ចង់​បាន​ខ្សែ​ការពារ​ស្លាប ​ដែល​អាច​ជួយ​បាន​ដល់​តំបន់​ខាង​លើ។

​លោក Lampard ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Chelsea ​មើល​ឃើញ​កីឡាករ​វ័យ​២១​ឆ្នាំ​នេះ ​ជា​ជម្រើស​ទី​១​របស់​ខ្លួន ដើម្បី​ទិញ​យក​មក​បន្ថែម​នៅ​តំបន់​ការពារ។ ​នេះ​បាន​បញ្ជាក់​ថា Cesar Azpilicueta ដែល​អាច​លេង​បាន​ទាំង​ស្លាប​ឆ្វេង និង​ស្ដាំ​នោះ ​នឹង​មាន​ដៃ​គូ​ថ្មី​មក​ជួយ​មិន​ខាន។ Hakimi ​លេង​ឱ្យ Dortmund ​២៥​ប្រកួត ​រក​បាន​៣​គ្រាប់ ​និង​បញ្ជូន​បាល់​បាន​១០​គ្រាប់​ក្នុង​ក្របខណ្ឌ Bundesliga ​៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ

អត្ថបទពេញនិយម