ក្ដៅៗ! ផ្ទុះយន្ដហោះហ្វីលីពីនប្រើសម្រាប់ប្រយុទ្ធ Covid-19 សម្លាប់មនុស្ស ៨នាក់
- 2020-03-29 15:13:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! ផ្ទុះយន្ដហោះហ្វីលីពីនប្រើសម្រាប់ប្រយុទ្ធ Covid-19 សម្លាប់មនុស្ស ៨នាក់
ចន្លោះមិនឃើញ
យន្ដហោះមួយគ្រឿងដែលត្រូវបានធ្វើប្រាស់ដោយនាយកដ្ឋានសុខាភិបាលហ្វីលីពីនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បានឆាបឆេះជាអណ្ដាតភ្លើងនៅពេលហោះចេញពីព្រលានយន្ដហោះទីក្រុងម៉ានីឡាប្រទេសនៅយប់ថ្ងៃអាតិត្យនេះ។
យោងតាមរបាយការណ៍ក្នុងតំបន់ឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលោម៉ោងប្រមាណ ៨យប់ថ្ងៃអាទិត្យ ដោយនៅលើយន្ដហោះនេះមានមនុស្ស ៨នាក់ដែលរួមមានអ្នកបើកយន្ដហោះ, បុគ្គលិក ៣នាក់, ដុកទ័រម្នាក់, គិលានុបដ្ឋាយិកាម្នាក់ និងអ្នកដំណើរជនជាតិកាណាដា និងអាមេរិក ២នាក់។ យន្ដហោះនេះ ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Haneda ប្រទេសជប៉ុន ប៉ុន្តែនៅពេលកើតហេតុយន្ដហោះបានផ្ទុះឆាបឆេះជាអណ្ដាតភ្លើងនៅចុងផ្លូវរត់នៃព្រលានយន្ដហោះអន្ដរជាតិ Ninoy Aquino។ យោងតាមសេចក្ដីថ្លែងការណ៍របស់អាជ្ញាធរអាកាសយានដ្ឋានឲ្យដឹងថា "ជាអកុសលគ្មានអ្នកដំណើរណាម្នាក់បានរួចផុតជីវិតពីគ្រោះថ្នាក់នោះទេ។” យ៉ាងណាមិញ គេនៅមិនទាន់ដឹងថា អ្នកដំណើរក្នុងយន្ដហោះកំពុងត្រូវបានបញ្ជូនទៅព្យាបាលវីរុសនៅជប៉ុនឬយ៉ាងណានោះទេ។
ក្រោយកើតហេតុ ផ្លូវរត់ក្នុងព្រលានយន្ដហោះខាងលើ ត្រូវបានបិទបណ្ដោះអាសន្ន ហើយអាជ្ញាធរកំពុងធ្វើការស្រាវជ្រាវពីមូលហេតុដែលបណ្ដាលឲ្យយន្ដហោះផ្ទុះបន្ដទៀត៕