ទូរសព្ទ 5G តម្លៃធូរបង្ហាញមុខជាផ្លូវការ

  • 2020-03-30 02:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​គេ​តែង​តែ​​ឮ​ថា​​នៅ​ឆ្នាំ ២០២០ នឹង​មាន​ស្មាតហ្វូន 5G តម្លៃ​ធូរ​បង្ហាញ​មុខ​លើ​ទីផ្សារ។ នា​ពេល​នេះ Xiaomi ចាប់​ផ្ដើម​បញ្ចេញ​​​ស្មាតហ្វូន 5G តម្លៃ​ធូរ​មុន​គេ គឺ​ម៉ូដែល Mi 10 Lite ដែល​មាន​តម្លៃ​ ៣៥០អឺរ៉ូ​ នៅ​អឺរ៉ុប ស្មើ​ប្រមាណ​ ៣៨៨ដុល្លារ។

Mi 10 Lite មាន​បំពាក់​ដោយ​បន្ទះ​ឈីប​ Snapdragon 765G ដែល​ក្នុង​នោះ​មាន​បំពាក់​មក​ស្រាប់​នូវ Modem 5G ហើយ​វា​មាន​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ LiquidCool ជួយ​ឲ្យ​​កាត់​បន្ថយ​កម្ដៅ​ទូរសព្ទ​បាន​យ៉ាង​ល្អ។

វា​មាន​បំពាក់​ដោយ​អេក្រង់ AMOLED ទំហំ ៦,៥៧ អ៊ីញ ដែល​អេក្រង់​នេះ​មាន​ប្រើ​ប្រាស់​រចនាបថ​ដំណក់​ទឹក​សម្រាប់​បំពាក់​កាមេរ៉ា​ Selfie ទំហំ ១៦MP និង​ផលិត​បាន​ស្មាតហ្វូន​មាន​អេក្រង់​លាត​សន្ធឹង​ពេញ​ទី។

កាមេរ៉ា​បួន​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ​គឺ​មាន​កាមេរ៉ា​មេ​ទំហំ ៤៨MP ចំណែក​កាមេរ៉ា​​បី​គ្រាប់​ទៀត​មិន​ទាន់​បង្ហាញ​លក្ខណៈ​សម្បត្តិ​នៅ​ឡើយ​ទេ។ យ៉ាងណាក្ដី Xiaomi បាន​បង្ហើប​អំពី​ចំណុច​ពិសេសៗ​មួយ​ចំនួន​នៃ​កាមេរ៉ា​មាន​ដូច​ជា​ការ​ថត Pro Mode, Shoot Steady និង​មុខងារ AI ដ៏​វៃ​ឆ្លាត​ផង​ដែរ។

Mi 10 Lite មាន​បំពាក់​ដោយ​ថ្ម​ទំហំ ៤១៦០ mAh ជា​មួយ​ល្បឿន​សាក​ ២០ វ៉ាត់, វា​នឹង​មាន​​ជម្រើស​ពណ៌​ស ប្រផេះ និង​ពណ៌​បៃតង, វា​មាន​ជម្រើស​អង្គ​ផ្ទុក​ទំហំ ៦៤GB និង​ ១២៨GB ដែល​នឹង​ចេញ​លក់​ចាប់​ពី​ដើម​ខែ​ឧសភា៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម