អាណិត! ឃ្មឹប៖ តាំងពីព្រឹកមកដល់ថ្មើនេះ ខ្ញុំអត់ទាន់បានហូបបាយទេ!
- 2020-03-30 08:11:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិត! ឃ្មឹប៖ តាំងពីព្រឹកមកដល់ថ្មើនេះ ខ្ញុំអត់ទាន់បានហូបបាយទេ!
ចន្លោះមិនឃើញ
តារាកំប្លែងក្រុមនាយកុយ គឺអ្នកនាង រ៉េន ធារី ហៅ ខ្មឹប ដង្ហោយរកសប្បុរសជនជួយបង់ប្រាក់ថ្លៃព្យាបាល និងព្យាបាលជំងឺនៅមន្ទីរពេទ្យលោកសង្ឃអស់ប្រាក់ជិត១លានរៀល។ អ្នកនាង ចង់ចេញទៅសម្រាកនៅបន្ទប់ជួលជាមួយបងប្អូនម្ដុំផ្សារឈូកមាស នៅល្ងាចថ្ងៃទី២៩ ខែមីនា នេះ តែមិនទាន់មានលុយបង់ពេទ្យគ្រប់។
អ្នកនាង ខ្មឹប និយាយថា ក្រោយពីនាងបានបញ្ចេញនូវស្ថានភាពជំងឺ និងការខ្វះខាតលុយកាក់ព្យាបាលរបស់នាង ក៏មានសប្បុរសជនមួយខ្លះដែរ ហើយបានជួយផ្សព្វផ្សាយទៀតផង។ ចំពោះករណីអ្នកនាង ឃ្មឹប អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរតបទៅអ្នកនាង ឆោម ច័ន្ទណេត ដែលបានប្រកាសពីដំណឹងរបស់ ឃ្មឹប រសៀលនេះថា សមាគមបានជួយថវិកាតារាកម្សត់ជាប្រចាំថ្ងៃ...និងចេញលុយថ្លៃព្យាបាលឲ្យថែមទៀត។
ប៉ុន្ដែតាមអ្នកជំងឺ រហូតមកដល់រសៀលម៉ោង ២៖០០ នេះមិនទាន់ឃើញខាងណាបានមកជួយដោះស្រាយលើបញ្ហានេះជូននាងឡើយ។ នាងសុំឲ្យសប្បុរសជនជួយដល់នាងក្នុងគ្រាដ៏លំបាកនេះផង។
ខ្មឹបថ្លែង ៖"តាំងពីព្រឹកមកដល់ថ្មើរនេះខ្ញុំមិនទាន់ហូបបាយផងទេ និយាយរួមខ្វះលុយទិញ ហើយខ្ញុំត្រូវគិតរឿងអត់លុយបង់ពេទ្យ៩៦ម៉ឺនរៀលទៀត ហើយ៩៦ម៉ឺនហ្នឹងមិនទាន់គិតថ្លៃទិញថ្នាំនៅឡើយទេបង"។
អ្នកនាង រ៉េន ធារី មានស្រុកកំណើតនៅខេត្ដបន្ទាយមានជ័យ ប៉ុន្ដែបច្ចុប្បន្ននាងបានរស់នៅក្នុងបន្ទប់ជួលជាមួយបងប្អូននៅម្ដុំផ្សារឈូកមាស។ នាង បានប្រឡូកក្នុងអាជីពកំប្លែងជាមួយក្រុមនាយ កុយ ហើយជាអតីតភរិយារបស់នាយ ហុងដា។
កាលពីប៉ុន្មានឆ្នាំមុននាងធ្លាប់ជួបហេតុការណ៍ដួលម៉ូតូបាក់ឆ្អឹងដៃដោយសារចោរឆក់កាបូប។ បញ្ហាឆ្អឹងនេះហើយដែលធ្វើឲ្យឈឺដុនដាបរហូតដល់ធ្លាក់ឈាមមកដល់ពេលនេះ។ រយៈពេលប៉ុន្មានថ្ងៃដែលនាងសម្រាកពេទ្យ នាងត្រូវចំណាយលុយច្រើន ហើយខ្វះខាតខ្លាំង ទើបក្នុងស្ថានភាពដែលជំងឺនាងគ្រាន់ធូរស្បើយបន្ដិចនេះ នាងចង់ទៅសម្រាកនៅបន្ទប់ជួលវិញ ហើយសប្បុរសជនអាចទាក់ទងនាងដោយផ្ទាល់បានតាមទូរស័ព្ទលេខ០៩៩ ៣៩៣២៣៦៕