១៥ ចំណុចធ្វើឲ្យ Ranger Raptor ក្លាយជាឡានភីកអាប់ Off-Road លេចធ្លោលើសគេ!

  • 2020-03-30 09:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford Ranger Raptor ស៊េរី​ឆ្នាំ ២០២០​ ជា​ប្រភេទ​រថយន្ត​ភីកអាប់​ Off-Road Performance ម៉ូដែល​ថ្មី​ដែល​ទើប​នឹង​មក​ដល់​ប្រទេស​កម្ពុជា​ជា​ផ្លូវការ​នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ។

រថយន្ត​នេះ​ទទួល​បាន​ប្រជាប្រិយភាព និង​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អតិថិជន​ដែល​និយម​ប្រើ​រថយន្ត​ភីកអាប់​ ចាប់​តាំង​ពី​ថ្ងៃ​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​ដំបូងម្ល៉េះ នេះ​ដោយ​សារ Ford Ranger Raptor មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង Ford F-150 Raptor ព្រោះ​វា​បាន​បង្កើត​ឡើង​ដោយ​បាន​រួម​បញ្ចូល​ជាមួយ​នឹង​ DNA របស់ Ford Performance ធ្វើ​ឲ្យ​រថយន្ត​មាន​លក្ខណៈ​ខុស​ពី​រថយន្ត​ភីកអាប់​ធន់​កណ្ដាល​ទូទៅ ហើយ​សម្រាប់​អតិថិជន ដែល​ចូលចិត្ត​បើកបរ​លើ​ផ្លូវ​ប្រភេទ Off-Road វិញ គឺ​សក្ដិសម​ឥត​ខ្ចោះ​តែម្ដង។

Ford Ranger Raptor បាន​បំពាក់​ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប​ជា​ច្រើន​រួមមាន៖

១. ម៉ាស៊ីនជំនាន់ថ្មី Bi-Turbo ទំហំ 2.0L មានកម្លាំងសេស 213PS និងកម្លាំង Torque 500Nm ខ្លាំងជាម៉ាស៊ីនធម្មតា និងសន្សំសំចៃប្រេងទៀតផង

២. ប្រអប់លេខថ្មី ១០ លេខ ជំនួយដល់ការដាក់លេខមានភាពរលូន និងងាយស្រួល

៣. ប្រព័ន្ធជើងក្រោមត្រូវបានបំពាក់ ជាមួយនឹងបូម Fox Racing Shox ដូចគ្នាទៅនឹង បូមដែលបានបំពាក់នៅលើរថយន្ត Ford F-150 មានលក្ខណៈធន់ រឹងមាំ មិនរលាក់ខ្លាំងមិនថាអ្នកបើកបរលើផ្លូវរលាក់ក្នុងល្បឿនលឿនក៏ដោយ

៤. ប្រព័ន្ធគ្រប់គ្រងការបើកបរ គ្រប់ស្ថានភាពផ្លូវ និងប្រព័ន្ធ Baja Mode (Terrain Management System with Baja Mode)

  • ស្ថានភាពផ្លូវធម្មតា (Normal Mode) ផ្ដល់ផាសុកភាពមិនស៊ីប្រេងងាយស្រួលក្នុងការបើកបរ
  • ការបើកបរបែបស្ព័រ (Sport Mode) ផ្ដល់នូវសន្ទុះខ្លាំងសក្ដិសមសម្រាប់អ្នកដែលចូលចិត្តបើកបរល្បឿនលឿន
  • ផ្លូវស្មៅ/គ្រួស/ព្រិល (Grass/gravel/snow mode) ជួយឲ្យរថយន្តមានលំនឹង និងមិនរអិលពេលបើកបរលើផ្លូវដែលងាយនឹងរអិល
  • ផ្លូវដីភក់/ដីខ្សាច់ (Mud/sand mode) សម្រួលការបើកបរជៀសវាងការផុង កង់ពេល បើកបរលើភក់ ឬខ្សាច់
  • ផ្លូវថ្ម (Rock mode) សម្រួលការបើកបរឲ្យមានភាពរលូន មិនរលាក់ខ្លាំង ពេលបើកបរ លើគ្រួស ឬថ្ម
  • Baja Mode ជួយទប់លំនឹងរថយន្តពេលបើកបរក្នុងល្បឿនលឿននៅលើផ្លូវ Off-road
  • អាចចុះទឹកបានដល់ទៅ ៨៥០ ម.ម​ ឯណោះ

៥. Ranger Raptor ក៏មានភ្ជាប់មកជាមួយនូវប្រព័ន្ធកាពីតាស ដែលមានការកំណត់ ៣ ជម្រើសឲអ្នកជ្រើសរើស

  • 2H Two-wheel drive សម្រាប់បើកបរលើផ្លូវដែលមានឧបសគ្គ តិចតួច

  • 4H Four-wheel drive សម្រាប់បើកបរល្បឿនលឿនលើផ្លូវ Off-road

  • 4L Low-range four wheel drive ផ្ដល់កម្លាំងខ្លាំងជួយទប់លំនឹងកង់ពេលបើកបរនៅលើផ្លូវដែលលំបាកខ្លាំង និងមានឧបសគ្គច្រើន

៦. ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking)

៧. ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping System)

៨. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់​សម្រាក​ពេលមានអារម្មណ៍ងងុយគេង (Driver Alert System)

៩. ប្រព័ន្ធបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោ (Smart Key)

១០. បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touchscreen 8 អ៊ីញសម្រាប់ស្ដាប់វិទ្យុ តន្ត្រី និងការ​កម្សាន្ត​នានា

១១. កាមេរ៉ាក្រោយជំនួយចូលចត

១២. ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង និងរអិល (Electronic Stability Program)

១៣. ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត (Hill Launch Assist)

១៤. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control)

១៥. ប្រព័ន្ធទប់លំនឹងរថយន្តមិនឲ្យរេពេលដឹក និងសណ្ដោងធ្ងន់ៗ (Load Adpaptive Control & Trailer Sway Control)