មាន​ប៉ុន្មាន​បទ ខ្លាំង​ដូច​បទ​របស់ ទេព បូព្រឹក្ស តែ​ប៉ុន្មាន​ម៉ោង​រក​បាន​១លាន​ដង​ផុយ

  • 2020-03-31 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទេព បូព្រឹក្ស និង​គូស្នេហ៍ ងួន ចាន់ដេវីដ បាន​ផ្ទុះ​ខ្លាំង​ជាមួយ​បទ​ចម្រៀង​ថ្មី​មួយ​បទ​មាន​ចំណង​ជើង​ថា "អួត​សាហាវ" ដែល​ក្រោយ​ចេញ​លើ​បណ្ដាញ​សង្គម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ទទួល​បាន​ការ​ចុច​ចូល​ទស្សនា​១លាន​ដង​ទៅ​ហើយ។

វីដេអូ​ចម្រៀង​បទ "អួត​សាហាវ" បាន​ចេញ​ផ្សាយ​នៅ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់​តារា​ស្រី​កាល​ពី​សប្ដាហ៍​មុន ដោយ​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ខ្លាំង​ដូច​ទឹក​បាក់​ទំនប់ ដែល​បាន​ធ្វើ​ឲ្យ បូព្រឹក្ស ទប់​រំភើប​មិន​បាន។ "ពិត​ជា​អរគុណ​ខ្លាំង​មែន​ទែន​ដល់​បង​ប្អូន​ទាំងអស់​គ្នា​ដែល​តែង​តែ​គាំទ្រ​នាង​ខ្ញុំ​ រឹត​តែ​រំភើប​ទៀត MV បទ "អួត​សាហាវ" បាន​1លាន views ក្នុង​រយ:​ពេល​ត្រឹម​តែ14ម៉ោង​ 70.5k like 9k share អរគុណ​មែន​ទែន​បងប្អូន​ ក៏ដូចជាFanទាំងអស់"។ បូព្រឹក​ ថ្លែង។

គូស្នេហ៍​លោក ដេវីដ បន្ត​ថា នេះ​ជា​ការ​ជំរុញ​ទឹក​ចិត្ត​អោយ​នាង និង​ក្រុម​ការងារ​ទាំង​អស់​អោយ​រឹត​តែ​ប្រឹង​បង្កើត​អ្វី​ថ្មី​សម្រាប់​អ្នក​គាំទ្រ​ទាំង​អស់​គ្នា ហើយ​ថា វីដេអូ​ចម្រៀង​បទ​ថ្មី​របស់​នាង​មួយ​ទៀត អាច​នឹង​ចេញ​នៅ​ក្នុង​សប្ដាហ៍​នេះ​ទៀត យ៉ាង​ណា មិន​ទាន់​បង្ហាញ​ពី​ចំណង​ជើង​នៅ​ឡើយ។

បទ "អួត​សាហាវ" បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ខុស​ប្លែក​ជា​ច្រើន​ធៀប​នឹង​បទ​ចម្រៀង​នានា​ក្នុង​អតីតកាល។ បទ​នេះ ជា​ប្រភេទ​របស់​ចង្វាក់​ប្រជាប្រិយ​យ៉ាង​កម្រ​របស់​គូស្នេហ៍​វ័យ​ក្មេង។ ក្រៅ​ពី​នេះ ការ​សម្ដែង​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ស្លៀកពាក់​បែប​ប្រពៃណី​ខ្មែរ​ថែម​ទៀត​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​នាង​ជា​ច្រើន​បាន​កោត​សរសើរ។ រឹត​តែ​ពិសេស​បទ​នេះ ទេព បូព្រឹក្ស ថែម​ទាំង​ចូល​រួម​ដឹក​នាំ​ថត​ដោយ​ផ្ទាល់​ថែម​ទៀត។

មក​ទល់​ពេល​នេះ វីដេអូ "អួត​សាហាវ" មាន​ចូល​មើល​ជាង ២លាន​ដង អ្នក Comment រាប់​ពាន់​នាក់ និង​អ្នក​ចុច​ចែក​ចាយ​ឲ្យ​គ្នា ជិត​២ម៉ឺន​ដង​ហើយ!៕

តោះ...ទស្សនា​ទាំង​អស់​គ្នា

អត្ថបទ៖ ទារិកា