បង្ហោះ​សារ​ឲ្យ​អ្នក​គាំទ្រ​ស្នាក់​នៅ​ផ្ទះ​បាន​មួយ​សន្ទុះ កីឡាករ Villa ម្នាក់​បើក​​បុក​​​ប៉ះ​ឡាន​ ៣គ្រឿង

  • 2020-03-30 13:41:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប Aston Villa កីឡាករ Jack Grealish បាន​ជិះ​ឡាន​ Range Rover បើក​បុក​​អស់​ឡាន​ចត​ទុក​ចោល​ចំនួន ៣គ្រឿង នៅ​តំបន់ West Midlands ភាគ​កណ្ដាល​នៃ​ចក្រភព​អង់គ្លេស។

សាក្សី​នៅ​នឹង​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ឡាន​របស់​ប្រធាន​ក្រុម​ក្លឹប Aston Villa បាន​ថត​ក្រោយ​ពី​កន្លែង​ចត​ឡាន រួច​ក៏​ប៉ះ​នឹង​ឡាន​វ៉ែន​ពណ៌​ទឹកប្រាក់​មួយ​គ្រឿង ដែល​ធ្វើ​ឲ្យ​ឡាន​របស់ Grealish បែក​ស្តុប​ក្រោយ និង​បែក​ផុង​គូទ​ក្រោយ​។

ក្រោយ​ថយ​បុក​ឡាន​វ៉ែន
ឡាន​របស់ Grealish ក្រោយ​បុក​ឡាន​គេ​អស់​ ៣គ្រឿង

បន្ត​ទៀត​ឡាន​នេះ​បរ​បាន​ជាង ២០០ម៉ែត្រ ស្រាប់​តែ​ឡើង​ចិញ្ចើម​ផ្លូវ​ ហើយ​សំដៅ​បុក​កៀរ​ឡាន​ពីរ​គ្រឿង​ថែម​ទៀត។

នៅ​មុន​ពេល​កើត​ហេតុ​ កីឡាករ​រូប​នេះ​បាន​បង្ហោះ​សារ​ឲ្យ​អ្នក​គាំទ្រ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ ដើម្បី​ការពារ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។

យ៉ាងណាមិញ ខ្សែ​បម្រើ​រូប​ត្រូវ​បាន​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ជប់លៀង​នៅ​ពេល​យប់ អំឡុង​ស្ថានភាព​ប្រទេស​ក្នុង​គ្រា​អាសន្ន​នៃ​វិបត្តិ​កូវីដ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី