រឿងខ្លះៗទាក់ទងនឹងក្រុមលើកមឈូសរាំរែក ដែលកំពុងល្បីក្នុងបណ្ដាញសង្គមកម្ពុជា
- 2020-03-31 00:39:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងខ្លះៗទាក់ទងនឹងក្រុមលើកមឈូសរាំរែក ដែលកំពុងល្បីក្នុងបណ្ដាញសង្គមកម្ពុជា
ចន្លោះមិនឃើញ
ក្នុងមួយរយៈចុងក្រោយនេះ មានការចែកចាយនូវវីដេអូ អំពី ក្រុមលើកមឈូសរាំរែកនៅក្នុងពិធីបុណ្យសពនៅតំបន់អាហ្វ្រិក។ តាមពិតទៅ ពួកគេទាំងនោះ កំពុងតែបម្រើការនៅសេវាកម្មបុណ្យសពនៅប្រទេសហ្គាណា នាភាគខាងលិចប្រទេសអាហ្វ្រិក។
តាមការធ្វើប្រជាជនហ្គាណាបទសម្ភាសន៍ដោយទីភ្នាក់ងារសារព័ត៌មានអាមេរិក AP បានឲ្យដឹងថា ទម្លាប់នៃការធ្វើបុណ្យសព អមដោយក្រុមរាំរែកនេះមិនមែនជាប្រពៃណី ទំនៀមទម្លាប់ ឬ ពិធីសាសនា នោះទេ តែជាការនិយមចូលចិត្តរបស់មនុស្សពីមួយ ទៅមួយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ការចុះផ្សាយរបស់សារព័ត៌មានខាងលើដដែលបានបង្ហាញប្រាប់ថា ពិធីបុណ្យសពលក្ខណៈសប្បាយទាន់សម័យនេះ កើតឡើងពីក្រុមតូចមួយ រហូតបង្កើតទៅជាក្រុមហ៊ុនជាច្រើន នៅទូទាំងប្រទេសហ្គាណា។ ចំពោះតម្លៃវិញអាចខុសគ្នាតាមក្រុមហ៊ុននីមួយៗ តែក្រុមហ៊ុនបង្ហាញក្នុងវីដេអូ AP វិញ យកតម្លៃតាមម៉ូដសំលៀកបំពាក់។
ចំពោះមូលហេតុដែលជនជាតិហ្គាណាទទួលយកនូវពិធីបុណ្យសពគឺដោយសារតែចង់ជូនដំណើរសាច់ញាតិរបស់គេ ជាមួយនឹងពិធីរាំរែកសប្បាយៗ អមដោយភ្លេងកន្ត្រាក់អារម្មណ៍ នេះបើតាមការយកព័ត៌មានរបស់បណ្ដាញសារព័ត៌មានអង់គ្លេស BBC។
ទោះជាយ៉ាងណាក៏ដោយ មានមតិខ្លះយល់ឃើញថា កំណើននៃការផ្ដល់សេវាកម្មនេះធ្វើឲ្យសមាជិកគ្រួសារខ្លះមិនសូវសប្បាយចិត្តប៉ុន្មានទេ ខណៈធ្លាប់មានការភ្លាំងភ្លាត់ពីស្នៀតក្បាច់រាំ ដែលធ្វើឲ្យជ្រុះមឈូសចេញសពមក កាលពីពេលកន្លងទៅ៕
វីដេអូរបស់ BBC៖
វីដេអូរបស់ AP៖
វីដេអូក្រុមលើកមឈូសរាំរែកធ្វើឲ្យជ្រុះសព៖