គំរូល្អ! Smart មានកញ្ចប់ទឹកប្រាក់ ១លានដុល្លាសម្រាប់ជួយគម្រោងសង្គមទប់ស្កាត់កូវីដ១៩

  • 2020-03-31 04:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន ស្មាត អាស្សាតា (Smart Axiata) ខូ អិលធីឌី ប្រកាសមូលនិធិដែលមានទឹកប្រាក់ចំនួនមួយលានដុល្លារអាមេរិក ជាចំណែកជួយដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយការរាតត្បាតនៃវីរុសកូវីដ ១៩។

ចំនួនទឹកប្រាក់នៃមូលនិធិនេះ គឺជាចំនួនទឹកប្រាក់សរុប ១% នៃចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន ជាទូទៅប្រាក់នេះទុកចំណាយ លើកម្មវិធីទំនួលខុសត្រូវ សង្គម (CSR) ផ្នែកហិរញ្ញវត្ថុ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

មិនតែប៉ុណ្ណោះក្រុមហ៊ុន SMART រួមជាមួយក្រុមហ៊ុន Huawei បានដំឡើង នូវស្ថានីយបណ្ដោះអាសន្នសម្រាប់ជួយទ្រទ្រង់ សម្របសម្រួល និងតាមដានបញ្ហាវីរុសកូវីដ១៩ ជូនដល់ក្រសួងសុខាភិបាល។ នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ បានតភ្ជាប់បណ្ដាញនេះជាស្ថាពរទៅក្រសួងសុខាភិបាល សម្រាប់ប្រព័ន្ធទំនាក់ទំនងវីដេអូ (Video Conference) ដោយប្រើប្រាស់ហ្វ្រេកង់វិទ្យុសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ (5G) ដើម្បីធានាបាននូវល្បឿនលឿន និងមានសមត្ថភាពខ្ពស់។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិនៃក្រុមហ៊ុន SMART បានឲ្យដឹងថាមូលនិធិ ១លានដុល្លារអាមេរិកនេះ គឺផ្ដោតសំខាន់លើបួនវិស័យរួមមាន៖ បច្ចេកវិទ្យាទូរគមនាគមន៍ គមនាគមន៍ និងព័ត៌មាន សម្រាប់វិស័យអប់រំ គ្រប់គ្រងគ្រោះមហន្តរាយ ការរក្សាគម្លាតពីគ្នា និងការរក្សាអនាម័យផ្ទាល់ខ្លួន

លោកបន្ថែមទៀតថា ក្រៅពីតភ្ជាប់បណ្ដាញទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលមេរបស់ក្រសួងសុខាភិបាល តាមរយៈការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុបច្ចេកវិទ្យាជំនាន់ទី ៥នេះ។ ខាងក្រុមហ៊ុននឹងផ្ដល់សេវាទិន្នន័យជូនដល់អតិថិជន រាល់ពេលបញ្ចូលទឹកប្រាក់តាមរយៈ( e-top ups), Smart @Home និងអតិថិជនជាលក្ខណៈក្រុមហ៊ុនទាំងអស់។

គ្រប់វិស័យឯកជន រួមទាំងវិស័យសហប្រតិបត្តិការសាធារណៈទាំងអស់ដែលមានចំណាប់អារម្មណ៍ សូមរៀបចំគម្រោងការរបស់ខ្លួន ដើម្បីទទួលបាននូវកញ្ចប់មូលនិធិក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ២០០,០០០ (ម្ភៃម៉ឺនដុល្លារអាមេរិក) យកទៅអនុវត្តគម្រោងរបស់ខ្លួន។

គម្រោងនេះនឹងចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២០ តទៅ។ បន្ទាប់មកនឹងពិនិត្យជម្រុះក្នុងក្របខ័ណ្ឌផ្ទៃក្នុង មុននឹងបញ្ជូនទៅគណៈធម្មាធិការ របស់ស្មាត អាស្សាតា ក្រុមហ៊ុនមេរបស់ ស្មាត អាស្សាតា (Axiata Group) និងតំណាងពីស្ថាប័នឯករាជ្យផ្សេងៗទៀត។

សម្រាប់ព័ត៌មានបន្ថែមស្ដីពីមូលនិធិនេះ សូមទាក់ទងទៅកាន់បណ្ដាញសង្គមហ្វេសបុករបស់ក្រុមហ៊ុន [Smart Axiata] និង [Smart For Cambodia] ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីកម្មវិធីទំនួលខុសត្រូវសង្គម និងនិរន្តរភាពនៃក្រុមហ៊ុន Smart អាចចូលទៅកាន់គេហទំព័រហ្វេសបុកផេក **Smart For Cambodia**ឬ ចូលទៅកាន់គេហទំព័រ www.smart.com.kh