នៅ​គ្រា Covid-19 កំពុង​រាត​ត្បាត ខេមរៈ សិរីមន្ដ ធ្វើ​រឿង​ត្រឹមត្រូវ​ពីរ​ក្នុង​ពេល​តែ​មួយ

  • 2020-03-31 04:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​ផលិតកម្ម​ហង្សមាស លោក ខេមរៈ សិរីមន្ដ បាន​បង្ហាញ​ពី​អាថ៌កំបាំង​សម្ងំ​នៅ​ផ្ទះ​ដើម្បី​ជៀស​ផុត​ពី​ការ​ឆ្លង​រាតត្បាត​​ នៃ​មេរោគ​កូវីដ-១៩ ហើយ​ទទួល​បាន​កសិផល​ធម្មជាតិ​ទៅបរិភោគ​ទៀត។

សិរីមន្ដ គឺ​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ទី៥ ហើយ បន្ទាប់​ពី​អ្នកនាង ឱក សុគន្ធកញ្ញា ពេជ្រ សោភា ខេម និង​កញ្ញា តន់ ច័ន្ទ​សីម៉ា ដែល​បាន​បង្ហាញ​ការ​គាំទ្រ​ដល់​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង ណាវ៉ាត្រា​។ នៅ​ពេល​នេះ​លោក ខេមរៈ សេរីមន្ដ បាន​បញ្ចេញ​សារ​យ៉ាង​ភ្ញាក់ផ្អើល​មួយ​ជាមួយ​នឹង​បន្លែ​ធម្មជាតិ ស្រប​ពេល​ដែល​ប្រជា​ពលរដ្ឋ ជា​ពិសេស​តារា​ៗកំពុង​សម្ងំ​នៅ​ផ្ទះ​ដោយ​ភ័យខ្លាច​ពីការឆ្លងមេរោគ​កូវីដ-១៩។

សិរីមន្ដ៖" ពេល​តែ​មួយ​ធ្វើ​រឿង​ត្រឹមត្រូវ​បាន​ពីរ។ ទី១ កុម្ម៉ង់​បន្លែ ត្រី សាច់ ពី​ផ្សារ​ទំនើប​កសិផល​ធម្ម​ជាតិ​ឡេង ណាវ៉ាត្រា ដូច​បាន​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូវីដ-១៩ ដោយ​នៅ​ផ្ទះ ហើយ​កុម្ម៉ង់​តាម​ទូរស័ព្ទ​០១១៤៤៤ ៤៤៤។ ទី២ កុម្ម៉ង់​កសិផល​ពី​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ​ឡេង ណាវ៉ាត្រា ដូច​បាន​ជួយ​លើក​កម្ពស់​ជីវភាព​កសិករ​ដែល​ដាំ​បន្លែ និង​ចិញ្ចឹម​សត្វ​តាម​បែប​ធម្មជាតិ​សម្រាប់​បរិភោគ"។

សូមបញ្ជាក់​ថា​​ ផ្សារ​ទំនើបកសិផល​ធម្មជាតិ​ឡេង ណាវ៉ាត្រា មាន​ទីតាំង​នៅ​ក្នុងផ្សារ​ទំនើប​អូឡាំព្យា​ជាន់​ផ្ទាល់​ដី ស្ថិត​នៅ​ខណ្ឌ​៧​មករា រាជធានីភ្នំពេញ។ ផ្សារ​នេះ​មាន​លក់​កសិផល​ធម្មជាតិ​សុទ្ធ​១០០% ជាង​៣០០​មុខ។ លោក​អ្នក​អាច​កុម្ម៉ង់ និង​មាន​សេវា​ដឹកជញ្ជូន​ដល់​គេហដ្ឋាន​រហ័ស​ទាន់​ចិត្ដ​តាម​ទូរស័ព្ទ​លេខ​០១១ ៤៤៤ ៤៤៤៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ