ចូល​មើល​ទាំង​អស់​គ្នា! យឹម តាស្រង់ បញ្ចេញ​វីដេអូ​ពី​ស្ទូឌីយូ​ថ្មី​របស់ Galaxy ទើប​រៀប​ចំ​រួច​​ក្ដៅ​ៗ

  • 2020-04-02 04:21:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផលិតកម្ម Galaxy ឡេង ណាវ៉ាត្រា ទើប​បង្កើត​បាន​ស្ទូឌីយូ​យ៉ាង​ថ្មី​ស្រឡាង​មួយ​កាល​ពី​ដើម​សប្ដាហ៍​មុន​ដែល​បំពាក់​ដោយ​ឧបករណ៍​បច្ចេកទេស​ទំនើបៗ។

ផលិតករ​ប្រចាំ​ផលិតកម្ម​Galaxy ឡេង ណាវ៉ាត្រា លោក យឹម តាស្រង់ និងយាយ​ថា ផលិតកម្ម ទើប​ប្ដូរ​ស្ទីតឌីយូ​ពី​ផ្សារ​ទួល​ពង្រ ខណ្ឌ​ដង្កោ មក​នៅ​ក្នុង​វីឡា​ដ៏​ធំ ហើយ​ប្រណីត​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង ខណ្ឌ​មានជ័យ។ ស្ទីឌីយូ​ថ្មី​នេះ មាន​ទំហំ​ទទឹង​៤​ម៉ែត្រ​កន្លះ និង​បណ្ដោយ​៦​ម៉ែត្រ ដោយ​មាន​បំពាក់​ឧបករណ៍​បន្ថែម​ទំនើប​ៗ​ដើម្បី​ធានា​គុណភាព​សំឡេង​ដែល​គិត​ជា​ប្រាក់​ប្រមាណ ៥ម៉ឺន​ដុល្លារ។

តោះ...ទស្សនា​ស្ទូឌីយូ​ថ្មី​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​នេះ ទាំង​អស់​គ្នា៖

បើ​តាម​លោក យឹម តា​ស្រង់។ ស្ទីឌីយូ​ថ្មី​នេះ មាន​គុណភាព​ជាង​មុន​ឆ្ងាយ ហើយ​លោក​ទើប​សម្ពោធ​ថត​បទ​ចម្រៀង​ថ្មី​មួយ​រួច ឃើញ​ថា​សំឡេង​មាន​គុណភាព​ល្អ ហើយ​ធ្វើ​ឲ្យ​អ្នក​ច្រៀង​ស្រស់ស្រាយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ