រុស្ស៊ីផលិត App តាមដានមួយដើម្បីធានាថាអ្នកជំងឺកូវីដ១៩ មិនចេញពីផ្ទះ

  • 2020-04-02 03:41:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រុស្ស៊ី​កំពុង​តែ​ផលិត​កម្មវិធី​មួយ​ដើម្បី​តាមដាន​ពលរដ្ឋ​ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩ ក្នុង​គោល​បំណង​ត្រួត​ពិនិត្យ​មើល​ថា​ពួក​គេ​មាន​ល្មើស​នឹង​បញ្ជា​ដែល​តម្រូវ​ឲ្យ​​នៅ​តែ​ក្នុង​ផ្ទះ​ឬ​អត់។

ផ្អែក​តាម​មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​រំពឹង​ថា​នឹង​ដាក់​ដំណើរ​ការ​នៅ​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC។ កម្មវិធី​នេះ​នឹង​មាន​សម្រាប់​តែ​ពលរដ្ឋ​ដែល​​បាន​តេស្ត​ថា​មាន​វិជ្ជមាន​កូវីដ​១៩​ ប៉ុន្តែ​បាន​​​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ។ BBC បញ្ជាក់​ថា​កម្មវិធី​នេះ​នឹង​ស្នើ​សុំ​ការ​ Access ទៅ​កាន់​ការ​ហៅ​ទូរសព្ទ​របស់​អ្នក​ប្រើ​ប្រាស់, ទីតាំង, កាមេរ៉ា, អង្គ​ផ្ទុក, ព័ត៌មាន​នៃ​សេវា​ទូរសព្ទ និង​ទិន្នន័យ​ផ្សេង​ទៀត ហើយ​វា​នឹង​មាន​ទាំង​នៅ​លើ iOS និង Android។

កាល​ពី​ខែ​កុម្ភៈ ប្រទេស​ចិន​បាន​ដាក់​ដំណើរ​ការ​កម្មវិធី​ស្រដៀង​នេះ​ដែរ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ពិនិត្យ​មើល​ថា​ពួក​គេ​បាន​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជា​មួយ​បុគ្គល​ដែល​មាន​ផ្ទុក​​កូវីដ​១៩​​ដែរ​ឬ​យ៉ាង​ណា៕​​​

ប្រភព៖ thenextweb   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម