ទីក្រុងមួយនឹងបានប្រើម៉ាស៊ីនតេស្តជំងឺកូវីដ១៩​ ប្រើពេលត្រឹម ៥នាទី មុនគេ

  • 2020-04-02 04:21:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ចៅហ្វាយ​ក្រុង​ Detroit នៃ​រដ្ឋ​ Michigan សហរដ្ឋអាមេរិក​បាន​និយាយ​នា​ថ្ងៃ​នេះ​​នៅ​លើ​ទូរទស្សន៍ CNN ថា​ទីក្រុង Detroit គឺ​ជា​ទីក្រុង​ដំបូង​ដែល​នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន​តេស្ត​ជំងឺ​កូវីដ​១៩ របស់ Abbott Lab ដែល​ប្រើ​ពេល​តេស្ត​ត្រឹម ៥នាទី​ប៉ុណ្ណោះ។

ប្រព័ន្ធ​ម៉ាស៊ីន​របស់ Abbott Lab ទទួល​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ជា​បន្ទាន់​ពី​រដ្ឋបាល​ចំណីអាហារ​និង​ឪ​ស​ថ​សហរដ្ឋអាមេរិក។ វា​​ប្រៀប​ដូច​ជា​មន្ទីរ​ពិសោធន៍​ក្នុង​ប្រអប់ ដែល​មាន​ទំហំ​តូច​ប៉ុន​សម្ភារៈ​ផ្ទះ​បាយ។ ដោយ​មាន​ទំហំ​តូច ហើយ​អាច​តេស្ត​ដឹង​លទ្ធផល​លឿន​មាន​ន័យ​ថា​វា​អាច​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​បាន​លឿន​ជាង​វិធីសាស្ត្រ​ដទៃ​ទៀត។

​​​​​​ក្រុមហ៊ុន Abbott Lab រំពឹង​ថា​តាម​រយៈ​ម៉ាស៊ីន​ធ្វើ​តេស្ត​ថ្មី រួម​ជា​មួយ​ការ​ធ្វើ​តេស្ត​នៅ​មន្ទីរ​​ពិសោធន៍​​ផង​នោះ នៅ​ខែ​មីនា​គេ​អាច​បង្កើត​ការ​ធ្វើ​តេស្ត​ស្វែង​រក​កូវីដ​១៩ បាន ៥លាន​ករណី៕​

ប្រភព៖ Techcrunch   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម