ស្ដាយ​ជំនួស! ក្លឹប​អង់គ្លេស​មួយ លេង​ឈ្នះ​ទាំង ២៧ប្រកួត តែ​មាន​អី​លីគ​គេ​រំសាយ​ចោល

  • 2020-04-02 13:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​កូវីដ​-១៩ បាល់ទាត់​ត្រូវ​បាន​ផ្អាក​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​នៅ​ក្នុង​ទ្វីប​អឺរ៉ុប រីឯ​លីគ​មិន​អាជីព​នៅ​អង់គ្លេស​វិញ ត្រូវ​បាន​គេ​រំសាយ​ចោល​ ហើយ​បដិសេធ​លទ្ធផល​មួយ​រដូវ​កាល​តែ​ម្ដង។

នៅ​អង់គ្លេស​លីគ​ក្រោម​លីគ​លំដាប់​ទី៦ ត្រូវ​បាន​រំសាយ​ចោល​ទាំង​ស្រុង មាន​ន័យ​ថា គ្មាន​ការ​ដំឡើង​លីគ និង​គ្មាន​ការ​កាត់​ចេញ។ ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​លទ្ធផល​ទាំង​អស់ លីគ​មិន​អាជីព​រួម​ស្រុក​លំដាប់​ទី១ (Combined Conunty Division 1) ត្រូវ​បាន​ឆា​ចោល​ដែរ។

ជា​រឿង​អកុសល​មួយ​ដែរ សម្រាប់​ក្លឹប Jersey Bulls ដែល​ជា​ក្លឹប​មិន​ត្រឹម​តែ​ឈរ​លេខ​មួយ​ទេ តែ​ថែម​ទាំង​ឈ្នះ​អស់​ ២៧ប្រកួត (នៅ​សល់​ ១១ប្រកួត​ទៀត​) ដែល​ជា​លទ្ធផល​មួយ​មិន​ដែល​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប។

ខាង​ក្លឹប​ចេញ​សេចក្ដីថ្លែងការណ៍​អំពី​ការ​ខកចិត្ត ក្រោយ​ការ​ខិតខំ​ជាង ៨ខែ​នេះ ត្រូវ​បាន​គេ​ឆា​ចោល តែ​យ៉ាងណា​ខាង​ក្លឹប​នៅ​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​ថែ​រក្សា​សុខភាព​ និង​សុវត្ថិភាព​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី