ចូល​ខែថ្មី​ភ្លាម​ Ji Young អតីតសមាជិក KARA ត្រូវ​ជួប​គ្រោះ​ថ្នាក់ចរាចរណ៍

  • 2020-04-03 02:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃទី ០១ ខែមេសា ភ្នាក់ងារ​ព័ត៌មាន​ Ilgan Sports បាន​ឲ្យ​ដឹង​ថា​ Kang Ji Young អតីតសមាជិក​ក្រុម KARA បាន​រង​របួស​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ បង្ក​ដោយអ្នក​បើក​ដែល​ស្រវឹង​ជោគជាំ។

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា​ Ji Young បាន​ជួប​ហេតុការណ៍​នេះ​កាល​ពី​យប់​ថ្ងៃទី ០១ ខែមេសា ពេល​នាង​ត្រឡប់​មក​ពី​ថត​រឿង​ថ្មី «Late Night Snack Man and Woman» និង​ធ្វើ​ដំណើរ​មក​ផ្ទះ​វិញក៏​ជួប​រឿង​បែប​នេះតែម្ដង។

ទោះ​ជាយ៉ាង​ណា​ គ្រោះ​ថ្នាក់​នេះ​ ​ធ្វើ​ឲ្យ​នាង​របួស​ស្រាលប៉ុណ្ណោះ​ មិន​ធ្ងន់​ធ្ងរ​ឡើយ ហើយ​ក្រោយពិនិត្យ​រួច​រាល់​ នាង​ក៏​បាន​ចេញ​ពីមន្ទីរពេទ្យ​ដេរ ប៉ុន្តែ​គ្រូពេទ្យ​នៅ​តែ​ស្នើ​ឲ្យ​នាង​មក​ពិនិត្យ​ព្យាបាល​ជា​បន្ត​ ចៀសវាង​មាន​បញ្ហា​អ្វី​ផ្សេង។

ចំណែក​អ្នក​តំណាង​ផលិតកម្ម​របស់នាង​ក៏​បាន​ជួន​ដំណឹង​ដែរ​ពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​នេះ និង​កំពុង​តាម​ដាន​សុខភាព​របស់​នាង​ជា​បន្ត​ ព្រម​ទាំង​ទុក​ពេល​ឲ្យ​ Ji Young សម្រាក​សិន ព្រោះ​ភ្លាមៗ​នាង​មិន​អាច​ថត​រឿង​បាន​ឡើយ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី