ខាងក្នុងឡានសង្គ្រោះបន្ទាន់អ្នកជំងឺ Covid 19 ពេទ្យអ៊ីតាលីលើកទឹកចិត្តអ្នកជំងឺថា៖ កុំខ្លាច កុំខ្លាច
- 2020-04-03 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាងក្នុងឡានសង្គ្រោះបន្ទាន់អ្នកជំងឺ Covid 19 ពេទ្យអ៊ីតាលីលើកទឹកចិត្តអ្នកជំងឺថា៖ កុំខ្លាច កុំខ្លាច
ចន្លោះមិនឃើញ
ដោយសារដឹងថា អ្នកផ្ទុកមេរោគ Covid 19 មានអារម្មណ៍ភ័យខ្លាំង ទើបក្រុមវេជ្ជបណ្ឌិតនៅប្រទេសអ៊ីតាលី ខំលើកទឹកចិត្តអ្នកជំងឺរបស់ខ្លួនជាខ្លាំង។
មូលនិធីកាកបាទក្រហមអ៊ីតាលីបានបង្ហោះវីដេអូមួយអំពីសកម្មភាពនៅក្នុងរថយន្តសង្គ្រោះអ្នកជំងឺ Covid 19 នៅប្រទេសមួយនេះ។
វីដេអូនេះបានធ្វើឲ្យគេចាប់អារម្មណ៍ជាខ្លាំង ដោយខ្លះទប់អារម្មណ៍មិនបាន ព្រោះអ្នកជំងឺស្រែកថ្ងូរជាហូរហែរព្រោះពិបាកដកដង្ហើម។ ឃើញសភាពបែបនេះ ក្រុមវេជ្ជបណ្ឌិតដឹងថាអ្នកជំងឺរបស់ខ្លួនប្រាកដជាភ័យមិនស្ទើរឡើយ ទើបពួកគេលើកអ្នកជំងឺឡើងឡានបណ្ដើរ និយាយលើកទឹកចិត្តបណ្ដើរ។
“លោកមិនចាំបាច់និយាយអ្វីទាំងអស់ អ្វីដែលលោកចង់និយាយគឺពួកខ្ញុំយល់អស់ហើយ កុំខ្លាច កុំខ្លាច” វេជ្ជបណ្ឌិតម្នាក់និយាយលើកទឹកចិត្ត។
ទន្ទឹមនឹងនោះ កម្រងរូបភាពពេទ្យឆ្លៀតអង្គុយសម្រាកប៉ុន្មានវិនាទី មុនពេលទទួលអ្នកជំងឺថ្មី ក៏បានធ្វើឲ្យគេអាណិតពេទ្យនៅអ៊ីតាលីយ៉ាងខ្លាំងដែរ៕