Facebook បញ្ចេញ​កម្មវិធី Messenger សម្រាប់ Windows/Mac ជា​ផ្លូវការ​ហើយ

  • 2020-04-03 06:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​សម្រាប់​ការ​ឆែត​ឬ Voice Call ​នៅ​លើ Facebook សម្រាប់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​រមែង​ប្រើ Facebook Web ឬ Messenger Web ជា​ជំនួយ។ ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​សម្រេច​ចែក​ឲ្យ​ដាច់​ពី​គ្នា​ហើយ ពោល​គឺ​ចេញ​ផ្សាយ​នូវ​កម្មវិធី Messenger ជំនាន់ Desktop ជា​ផ្លូវការ ទាំង​លើ​ប្រព័ន្ធ Windows និង Mac OS។

អ្នក​ប្រើប្រាស់ Windows អាច​ទាញ​យក​បាន តាម​រយៈ Microsoft Store និង Mac App Store សម្រាប់​អ្នក​ប្រើប្រាស់ Mac។ ដំណើរការ​ផ្ទៃ​កម្មវិធី​របស់​វា​ទាំង​មូល គឺ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ទម្រង់​នៅ​លើ iPad ហើយ​មាន​មុខងារ​ប្រើប្រាស់​ទូទៅ​សម្បូរ​បែប​ដូច​គ្នា ជា​ពិសេស​ក៏​គាំទ្រ Dark Mode ថែម​ទៀត​ផង។

ការ​ប្រកាស​ចេញ​នៅ​ពេល​នេះ នឹង​ជា​ការ​ចូលរួម​ចំណែក​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​កម្មវិធី​ដែល​អ្នក​ធ្វើ​ការ​ពី​ផ្ទះ​ឬ​និស្សិត​ត្រូវ​ការ​ជា​ចាំ​បាច់ ក្នុង​ស្ថានភាព COVID-19 ​ព្រោះ Messenger ក៏​អាច​និយាយ Video Call ឬ Voice Call បាន​ដូច App ដទៃ​ទៀត​អ៊ីចឹង​ដែរ ហើយ​បើ​និយាយ​ពី​ប្រព័ន្ធ​សុវត្ថិភាព​គឺ​ពិត​ណាស់​ដែល​ក្រុមហ៊ុន​ Facebook រមែង​គួរ​ឲ្យ​ទុក​ចិត្ត​ជាងគេ៕

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

អត្ថបទថ្មី