យន្តហោះ​របស់ Messi បាន​តម្រូវ​ឲ្យ​ចុះចត​បន្ទាន់​នៅ​បែលហ្សិក ក្រោយ​ពី​មាន​បញ្ហា​បច្ចេកទេស

  • 2020-04-03 11:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​របស់​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi បាន​តម្រូវ​ឲ្យ​ចុះចត​បន្ទាន់​ទៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក ដោយសារ​តែ​យន្តហោះ​មាន​បញ្ហា​បច្ចេកទេស​។

បើ​តាម​ The Sun យន្តហោះ​ចំណូល​ចិត្ត​របស់ Messi មួយ​នេះ បាន​ហោះ​ចេញ​ពី​ព្រលាន​ប្រ៊ុចសែល នៅ​ម៉ោង ៩.១៨ព្រឹក (ម៉ោង​នៅ​បែលហ្សិក) ទៅ​កាន់​កោះ Tenerife នៃ​ប្រទេស​អេស្ប៉ាញ ប៉ុន្តែ​ជាង​មួយ​ម៉ោង​ក្រោយ​មក​បាន​វិល​មក​ព្រលាន​វិញ។

ក្រោយ​មក​យន្តហោះ​នេះ​ចេញ​ពី​ព្រលាន​ សំដៅ​ទៅ​ទិស​និរតី ប៉ុន្តែ​ ៤៣នាទី​ក្រោយ​មក​ ត្រលប់​មក​ព្រលាន​វិញ។

បើ​តាម​ព័ត៌មាន​នៃ​ជើង​ហោះហើរ​ទទួល​បាន​ដោយ The Sun យន្តហោះ​នេះ​បាន​ហោះ​ចេញ​ពី​អាហ្សង់ទីន ទៅ​ប្រេស៊ីល (ជាង ៦ម៉ោង​) ហើយ​ក្រោយ​មក​ចេញ​ពី​ប្រេស៊ីល​ទៅ​កាន់ បែលហ្សិក (ជាង​ ៩ម៉ោង)។

យ៉ាងណាមិញ មិន​ទាន់​មាន​ព័ត៌មាន​ណា​បញ្ជាក់​ថា នរណា​ខ្លះ​នៅ​លើ​យន្តហោះ​នោះ​ទេ៕យន្តហោះ​របស់ Messi បាន​តម្រូវ​ឲ្យ​ចុះចត​បន្ទាន់​នៅ​បែលហ្សិក ក្រោយ​ពី​មាន​បញ្ហា​បច្ចេកទេស

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី