Suarez បក​ទៅ​វិញ​ខ្លាំងៗ​ពេល​ឮ​គេ​ថា​កីឡាករ​ Barca អត់​ចង់​កាត់​ប្រាក់​ខែ

  • 2020-04-03 12:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Barcelona កីឡាករ​ Luis Suarez បាន​ឆ្លើយ​ទៅ​នឹង​សំនួរ​ដែល​បាន​ចោទ​កីឡាករ​នៅ​ក្នុង​ក្លឹប​របស់​ខ្លួន​មិន​ពេញ​ចិត្ត​នឹង​ការ​កាត់​ប្រាក់​ខែ​នា​ពេល​ថ្មីៗ​នេះ​ថា​ វា​ពិត​ឈឺ​ចាប់​ណាស់​នៅ​ពេល​ឮ​បែប​ហ្នឹង​ ព្រោះ​ថា​ពួក​គេ​ខំ​ធ្វើ​អញ្ចឹង​ដើម្បី​ជួយ​ក្លឹប​មុន​គេ​។

Suarez បាន​និយាយ​ថា​ ៖ " វា​ពិត​ជា​ឈឺ​ចាប់​ណាស់​ ព្រោះ​ថា​ពួក​យើង​ជា​មនុស្ស​ដំបូង​ ដែល​បាន​ស្ម័គ្រចិត្ត​ដោយ​ខ្លួន​ឯង​ក្នុង​រឿង​កាត់​ប្រាក់​ខែ​​ជួយ​ក្លឹប​នេះ​។ ពួក​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​យល់​ពី​ស្ថានភាព​ដែល​បាន​កើត​ឡើង​នេះ​ "។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​ ៖ " ពួក​យើង​ដឹង​ថា​ស្ថានភាព​ដែល​កើត​ឡើង​នៅ​ក្នុង​ពិភពលោក​ឥឡូវ​នេះ​គឺ​ប៉ះ​ពាល់​ដល់​ប្រាក់​ចំណូល​របស់​ក្លឹប​ ប៉ុន្តែ​មាន​មនុស្ស​ខ្លះ​ថា​ពួក​យើង​មិន​យល់​ពី​បញ្ហា​នេះ​ហើយ​មិន​ចង់​ឲ្យ​ក្លឹប​កាត់​ប្រាក់​ខែ​។ ទោះ​ជា​យ៉ាង​ណា​កាល​ពី​មុន​ពួក​យើង​មិន​ឯកភាព​នៅ​គម្រោង​នេះ​ទាំង​ស្រុង​ទេ​ ដោយ​ហេតុ​ថា​យើង​កំពុង​ស្វែង​រក​ដំណោះស្រាយ​ណា​ ដែល​ល្អ​ក្នុង​ការ​ជួយ​ដល់​ខ្លួន​ឯង​​ និង​អ្នក​ផ្សេង​ទៀត​ដែល​មាន​កំពុង​ជួប​បញ្ហា​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Barcelona បាន​ចេញ​សេចក្ដីប្រកាស​កាល​ពី​ថ្ងៃ​ទី២៦ ខែ​មីនា​ ឆ្នាំ២០២០​កន្លង​នេះ​ថា​នឹង​សម្រេច​កាត់​ប្រាក់​ខែ​កីឡាករ​ ដោយ​សារ​ស្ថានភាព​ជំងឺ​កូវីដ​-១៩​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ចក្លឹប​ លុះ​បន្ត​បន្ទាប់​មក​ Lionel Messi បាន​បញ្ជាក់​ថែម​ថា​ កីឡាករ​នៅ​ក្លឹប​នេះ​ព្រម​ឲ្យ​ក្លឹប​កាត់​ប្រាក់​ខែ​ដល់​ទៅ​ ៧០​ភាគរយ​ឯណោះ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម