Lukaku៖ Ronaldo ជា​ Idol របស់​ខ្ញុំ

  • 2020-04-04 01:55:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​ Inter Milian កីឡាករ​ Romelu Lukaku បាន​និយាយ​កាល​ពី​ថ្មីៗ​នេះ​ថា​ Idol របស់​គេ​គឺ​ជា​អតីត​កីឡាករ​របស់​ក្លឹប​គេ​ គឺ​លោក​ Ronaldo និង​អតីត​ខ្សែ​ប្រយុទ្ធ Inter លោក​ Adriano។

Lukaku បាន​និយាយ​ថា​ ៖ " Idol របស់​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង​គឺ​អតីត​ខ្សែ​ប្រយុទ្ធ​មក​ពី​ក្លឹប​ខ្ញុំ​គឺ​ លោក​ Ronaldo និង​លោក​ Adriano។ ចំពោះ​ខ្ញុំ​ការ​ចូល​លេង​នៅ​ក្លឹប​ Inter Milan គឺ​ដូច​ជា​សុបិន​អញ្ចឹង​។ លោក​ R9 ជា​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប​ហ្នឹង​ពេល​ខ្ញុំ​អាយុ​ ៧ឆ្នាំ​។​ អនុស្សាវរីយ៍​នៃ​ការ​មើល​បាល់ទាត់​ដំបូង​របស់​ខ្ញុំ​ចាប់​តាំង​ពី​ពេល​ហ្នឹង​មក​គឺ​នៅ​ឆ្នាំ ១៩៩៨​។ "

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​ ៖ " ការ​ប្រកួត​ពាន​ UEFA Cup វគ្គ​ផ្ដាច់​ព្រ័ត្រ​ Idolទាំង​ពីរ​របស់​ខ្ញុំ​បាន​ចូល​លេង​ ក្រោយ​មក World Cup តែ​បន្ទាប់​មក Ronaldo ក៏​បាន​របួស​ហើយ​បាត់​មុខ​អស់​រយៈពេល​ ២ឆ្នាំ​លុះ​មក​ដល់​ឆ្នាំ ២០០២​គាត់​ផ្លាស់​ទៅ​លេង​នៅ​ Real Madrid វិញ​ "។

ខ្សែ​ប្រយុទ្ធ​ Romelu Lukaku បាន​ផ្លាស់​ទៅ​លេង​ឲ្យ​ក្លឹប​ Inter Milan តាំង​ពី​ដើម​រដូវ​កាល​ឆ្នាំ ២០១៩/២០​ កន្លង​ទៅ​នេះ​ដោយ​ចូល​រួម​លេង​បាន​ ៣៥​ប្រកួត​និង​រក​គ្រាប់​បាល់​បាន​ ២៣​គ្រាប់​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី