Huawei បង្ហាញស្មាតហ្វូនស៊េរីថ្មី nova 7i សាកថ្ម១០នាទីលេងជាប់បានលើស៣ម៉ោង តម្លៃត្រឹម $279

  • 2020-04-04 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ក្រុមហ៊ុន​ហួវៃបង្ហាញ​វត្តមាន​ស្មាតហ្វូនស៊េរីថ្មី HUAWEI nova 7i ភ្ជាប់​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស​ដូចថាសហោះ កាមេរ៉ា​មុខ​ទម្លុះ​អេក្រង់ និង​​កាមេរ៉ាក្រោយ៤ ទំហំ ៤៨​មេហ្គាភីកសែល​ AI ជា​ផ្លូវ​ការ​លើ​អនឡាញ ជាមួយ​នឹង​តម្លៃ​នឹកស្មាន​មិន​ដល់​ត្រឹមតែ $279ប៉ុណ្ណោះ។

ចំពោះ​មុខ​ទស្សនិកជន​រាប់សែន​នាក់​ទាំង​លើ​ទំព័រ​ហ្វេសប៊ុកផ្លូវការហួវៃ និង​កញ្ចក់​ទូរទស្សន៍​ហង្សមាសHDTV ដែល​កំពុង​ទស្សនា​កម្មវិធីប្រគំតន្ត្រី nova Concert Life of Fashion លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ និងចែកចាយស្មាតហ្វូនហួវៃប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ស្មាតហ្វូនស៊េរីថ្មី HUAWEI nova 7i ត្រូវបានរចនាយ៉ាងល្អផ្ចិតផ្ចង់ជាមួយនឹងរូបរាងយ៉ាងល្អប្រណីតពណ៌ត្រូវចិត្តយុវវ័យសម័យថ្មី ភ្ជាប់មកនូវបច្ចេកវិទ្យាសម្បូរបែប ហើយជាពិសេសដែលបងប្អូនមានចំងល់ថាមិនអាចប្រើកម្មវិធីបានច្រើននោះ គឺលែងមានការបារម្មណ៍ទៀតហើយ គឺបងប្អូនអាចដោនឡូត ពី Huawei AppGallery ​មួយ​ស្រឡាញ់​ដូចជា TikTok, App កក់ទុកៗ Tada, App ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets រឺ Bloc និង App ជាច្រើនទៀត នៅក្នុង ហួវៃ Huawei AppGallery ផ្ទាល់តែម្តង ចំណែក App ផ្សេងៗទៀតដូចជា Facebook, Instagram, Telegram និងជាច្រើនទៀត គឺគ្រាន់តែដោនឡូតពី Third Party Store ជាការស្រេច។ ។

លោកបន្ថែមថា ៖ “យើងប្តេជ្ញា​ពុះពារ​គ្រប់​កាលៈទេសៈ​ដើម្បី​ផលិតនូវផលិតផលបច្ចេកវិទ្យាឈានមុខល្អឥតខ្ចោះដូចជាHUAWEI nova7i សម្រាប់បំពេញតម្រូវការរបស់អតិថិជន ទាំង​ពណ៌​បែប Fashion ទាន់សម័យ កាមេរ៉ាថតរូបស៊ែលហ្វីស្អាតបែបធម្មជាតិគ្រប់ពេលមិនសក្បោះ កាមេរ៉ាក្រោយលំដាប់អាជីព។”

ការវិលត្រឡប់មកវិញនៃស្មាតហ្វូនជំនាន់ថ្មី HUAWEI nova 7i លើកនេះមិនត្រឹមតែមានឌីហ្សាញពណ៌បែប Fashion មាន ៣ ពណ៌គឺ ខ្មៅ ពណ៌ប៉ៃតង និងពណ៌ផ្កាឈូកលាយផ្ទៃមេឃ សម្រាប់ជ្រើសរើសប៉ុណ្ណោះទេ ថែមទាំងត្រូវបានក្រុមហ៊ុនបំពាក់នូវបច្ចេកវិទ្យាសាកថ្មរហ័សឈានមុខគេ Super Charge កម្លាំងសាកថ្មធំទំហំ៤០វ៉ាត់ សាកថ្ម១០នាទីលេងជាប់បាន៣ម៉ោង មានកាមេរ៉ាក្រោយ៤ គ្រាប់ភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃ AI។

កាមេរ៉ាទី១ ទំហំ ៤៨មេហ្គាភិកស៊ែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode។ កាមេរ៉ាទី២ ទំហំ ៨មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន ១២០ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នារហូតដល់ទៅ 140%។ កាមេរ៉ាទី៣ បំពាក់នូវឡេន Macro ទំហំ ២មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី៤ ទំហំ ២មេហ្គាភិកស៊ែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។

nova 7i មានកាមេរ៉ាទម្លុះអេក្រង់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺ ធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។

Huawei nova 7i មានអេក្រង់លាតពេញទំហំ ៦,៤ អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន ១៦ លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) បំពាក់នូវបន្ទះឈីប Kirin 810 ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU បច្ចេកវិទ្យា AI ប្រើប្រាស់សេនស័រ ISP+IVP image សម្រាប់ការបន្ថយគ្រាប់អ៊ុចជាមួយតុល្យភាព GPU Turbo ជំនាន់ថ្មីសម្រាប់ជំនួយការលេងហ្គេមជាមួយ HD Graphics, ហើយនឹង Frame Rates ខ្ពស់ ធ្វើឲ្យការលេង ហ្គេមរលូនឥតទាក់។

វាមានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង។ ស្មាតហ្វូននេះនៅតែរក្សានូវរន្ធដោតកាសស្តាប់ 3.5mm Audio Jack និងប្រព័ន្ធទំនាក់ទំនងដូចជា Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot និងរន្ធសាកថ្ម USB 2.0, Type-C 1.0 reversible connector, USB On-The-Go ថែមទៀត។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានសេនស័រជាច្រើនទៀតដូចជា accelerometer, proximity, compass និងថាមពលថ្មទំហំ 4200 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក១០នាទី លេងបានលើសពី៣ម៉ោង។

សរុបមក HUAWEI nova 7i ជាស្មាតហ្វូនល្អឯក ជាមួយនឹងតម្លៃពិសេសត្រឹមតែ $279 ថែមកាដូ Bluetooth Speaker ចំនួន១គ្រឿង និងការធានាលើគ្រឿងម៉ាស៊ីនរយៈពេល១ឆ្នាំពេញ និងជួសជុលដោយឥតគិតសេវានៅមជ្ឈមណ្ឌលជួលជុលទូរសព្ទដៃហួវៃសម្រាប់ព័ត៌មានលម្អិតសូមចុចត្រង់នេះ https://consumer.huawei.com/kh/support/warranty-policy/។ បើចាប់អារម្មណ៍អាចអញ្ជើញទៅកាន់ហាងលក់ទូរសព្ទនានាទូទាំងប្រទេសដែលនៅក្បែរលោកអ្នកជាងគ!

អត្ថបទថ្មី