Atletico សម្រេចកាត់ប្រាក់ខែកីឡាករ និងគ្រូបង្វឹក៧០%
- 2020-04-04 01:26:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Atletico សម្រេចកាត់ប្រាក់ខែកីឡាករ និងគ្រូបង្វឹក៧០%
ចន្លោះមិនឃើញ
Atletico Madrid បានប្រកាសឲ្យដឹងថាក្លឹបបានឈានដល់ការព្រមព្រៀងកាត់ប្រាក់ខែកីឡាករ និងក្រុមគ្រូបង្វឹកចំនួន៧០ភាគរយអំឡុងវិបត្តិមេរោគកូរ៉ូណា។
ក្លឹបមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដក៏បានផ្អាកការងារបុគ្គលិកទៅតាមការណែនាំរបស់អាជ្ញាធរផងដែរ ដើម្បីឲ្យពួកគេសម្រាកនៅផ្ទះចូលរួមទប់ស្កាត់ការរីករាលដាល។ យ៉ាងណាបុគ្គលិកនៅទទួលបានប្រាក់ខែជាធម្មតាដោយកាត់យកពីចំណែកនៃថ្លៃពលកម្មដ៏លើសលុបរបស់កីឡាករ។
ក្លឹបដទៃដូចជា Barcelona ក៏បានប្រកាសនូវចំណាត់ការស្រដៀងគ្នានេះដែរ ដើម្បីរក្សាការងារបុគ្គលិក ក៏ដូចជាកីឡាករនិងទប់ស្កាត់កុំឲ្យមានវិបត្តិហិរញ្ញវត្ថុ៕