មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ​ដែល​ឆ្លង Covid-19 ​បាន​ជា​សះស្បើយ​ហើយ

  • 2020-04-04 03:18:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល​កម្ពុជា ​បាន​ប្រកាស​ថា​កម្ពុជា​មិន​មាន​ករណី​ឆ្លង​នោះ​ទេ ​ហើយ​ថែម​ទាំង​ព្យាបាល​ជា​សះស្បើយ​រហូត​ដល់​១៥​នាក់​ថែម​ទៀត​ផង។ ​

​ក្នុង​ចំណោម​អ្នក​ជា​សះស្បើយ​ចំនួន​១៥​នាក់​នោះ ​គឺ​មាន​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​មួយ​រូប​ផង​ដែរ ដែល​រស់​នៅ​រាជ​ធានី​ភ្នំពេញ ​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ​ពេល​នេះ លោក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​ទៅ​សម្រាក​នៅ​ផ្ទះ​វិញ​ហើយ ព្រោះ​តេស្ដ​២​ដង អវិជ្ជមាន​ទាំង​ពីរ​ដង។

ការ​ជា​សះស្បើយ​រហូត​ដល់​៤៩​នាក់​ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ ​១១៤​នាក់​នេះ គឺ​កម្ពុជា​មាន​រហូត​ដល់​៤២,៩៨​%​ហើយ​ដែល​អាច​ព្យាបាល​អ្នក​ឆ្លង​ជា​សះស្បើយ។ នេះ​ជា​ភាគរយ​ខ្ពស់​មួយ​ដែល​កម្ពុជា​អាច​ជា​សះស្បើយ​បាន​៕

អត្ថបទ៖ មុន្នីរម្យ