អត់ចង់ចេញក្រៅ តែក៏មិនសូវទុកចិត្តទិញអង្ករតាមអនឡាញ ឥលូវអាចស្ងប់ចិត្តបាន

  • 2020-04-05 05:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​មុន​​បង​ប្អូន​ខ្មែរ​យើង​ខ្លះ​ទម្លាប់​ដើរ​ទិញ​អង្ករ​ដោយ​ផ្ទាល់​ ដើម្បី​អាចប៉ះ ស្ទាប មើល​ឲ្យជាក់ពីគុណភាព​ថា​ល្អ​ សម​នឹង​តម្លៃ​ ឬ អត់ មុនសម្រេចចិត្តទិញ។

​តែបច្ចុប្បន្ន​មិន​ចង់​ចេញ​ក្រៅ​ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលកូវីដ១៩ ឥលូវ​អាច​អស់​កង្វល់ ដោយ​ការ​ងាក​មក​ទិញអង្ករពី ផ្សារ​អនឡាញ​ ecamshopping ដែល​ហ៊ាន​ធានា​​ទាំង​លើ​គុណភាព និង​តម្លៃ ជាមួយសេវាដឹកដល់ផ្ទះ ដោយឥតគិតថ្លៃ។

ចង់​បាន​អង្ករ​ផ្កា​ម្លិះប្រណិត ដាំ​ដុះដោយ​ធម្មជាតិ គុណ​ភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​ ចុច​ត្រង់​នេះ

បន្ទាប់​ពី​សិក្សា​ទីផ្សារ​អង្ករ​យ៉ាង​ល្អិត​ល្អន់ ​ Ecamshopping សម្រេច​ជ្រើស​រើស​អង្ករ​ផ្កា​ម្លិះ​ របស់​ សិប្បកម្មអង្ករ «ស្រែ​ខ្មែរ» ដែល​ជា​ពូជ​អង្ករ​លេខ១​ ធ្លាប់​ទទួល​បាន​ពានរង្វាន់​ជា​អង្ករ​ឆ្ងាញ់​ជាងគេ​លើ​ពិភពលោក ។​ លើស​ពី​នេះ អង្ករផ្កាម្លិះស្រែខ្មែរ ​​សុទ្ធ១០០% ដាំ​ដុះ​ដោយ​កសិករ​ខ្មែរ​ តាមបែបធម្មជាតិ (ដាំ និង​ប្រមូល​ផល​បាន​តែម្តង​ប៉ុណ្ណោះក្នុង១ឆ្នាំ) នៅ​ខេត្ត​បាត់ដំបង ដែលជាតំបន់​ល្បី​ថា​ដាំ​អង្ករ​បាន​ផល​ល្អ និង​មានរសជាតិឆ្ងាញ់​ជាង​គេ​នៅ​កម្ពុជា។

អង្ករ​ផ្កា​ម្លិះ​របស់​ស្រែ​ខ្មែរ ត្រូវ​បាន​ធានា​គុណភាព ចាប់​តាំង​ពី​ការ ប្រមូលផល រក្សាទុកដាក់តាមបែបបច្ចេកទេសធម្មជាតិ (​ដោយ​មិន​បាន​ប្រើ​ប្រាស់​សារធាតុ​គីមី​ដើម្បី​រក្សា​គុណភាព​ឡើយ) , និង​ធានា​លើក​ការ​វេច​ខ្ចប់​តាម​ស្តង់ដារ​អនាម័យ​ខ្ពស់។

«បើ​អ្នក​ចូល​ចិត្ត​បាយ ដែល​ទន់ គ្រាន់​តែ​បើក​គ្រប​​ឆ្នាំង​មក​ភ្លាម​ក្រអូប​ឈ្ងុយ រសជាតិឆ្ងាញ់ ផ្តល់​កម្លាំង និង​សុខភាព​ល្អ​នោះ អង្ករ​ផ្កា​ម្លិះ​ស្រែ​ខ្មែរ របស់​យើង គឺជា​ជម្រើស​ល្អ​បំផុត»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​ការងារ Ecamshopping ។

បើ​ត្រូវ​ដល់​ពេល​ទិញ​អង្ករ​ល្មម​នោះ កុំ​ភ្លេច​សាក អង្ករ​ផ្កាម្លិះ​ស្រែ​ខ្មែរ ​ម្តង​ទៅ៕

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណិត ដាំ​ដុះដោយ​ធម្មជាតិ គុណ​ភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​ ចុច​ត្រង់​នេះ

អត្ថបទ៖ លីដា