COVID-19 អុកឡុកពេក «Mulan» ត្រូវលើកពេល​បញ្ចាំងជា​ថ្មី​ដល់ខែកក្កដា

  • 2020-04-06 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«Mulan» រឿង​កុន​ខ្នាតធំ​របស់ Disney ដែល​មាន​ Liu Yifei ជា​តួ​ឯក​បាន​ប្រកាស​ថ្ងៃ​ចេញ​បញ្ចាំង​ដំបូង​កាល​ពី​ថ្ងៃ​ទី ២៧ ខែមីនា​ ឆ្នាំ ២០២០ ប៉ុន្តែ​ដោយសារ​មេរោគ​ឆ្លង​ COVID-19 ឆាឆៅ​ខ្លាំង​ពេក​ ទើបត្រូវពន្យារ ហើយ​ថ្មីៗ​លេច​ឮថា​រឿង​នេះ​នឹង​លើក​ទៅ​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៤ ខែកក្កដា ខាងមុខ​វិញ។

អ្នក​គាំទ្រ​ជា​ច្រើន​បាន​ទន្ទឹង​រង់​ចាំ​រយៈពេល​ជា​យូរ​នូវ​ថ្ងៃ​បញ្ចាំង​រឿង​កុន​ខ្នាតធំរបស់​ Disney មួយ​នេះ​ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ ស្រាប់​តែ​ផ្ទុះ​មេរោគ​ឆ្លង រាតត្បាត​​ទូទាំង​ពិភពលោក​ និង​កំពុង​ក្លាយ​ជា​កង្វល់​សម្រាប់​មនុស្ស​នៅ​ពេល​បច្ចុប្បន្ន​នេះ ហេតុនេះ​ «Mulan» ត្រូវ​ពន្យារពេល​បង្ហាញមុខ ដើម្បី​សុវត្ថិភាព​អ្នក​គ្រប់គ្នា។ ថ្ងៃ​បញ្វាំង​ក៏​ត្រូវ​លើក​​ដល់​ថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ​២០២០ អំឡុង​រដូវ​ក្ដៅ។

សម្រាប់​កាលបរិច្ឆេទ្ធ​នេះ​មិន​យូរ​ពេក​ទេ សម្រាប់​ Fan ទាំង​អស់​ ព្រោះ​ថា​បើ​ធៀប​ទៅ​នឹង​រឿង​របស់​ Dwayne Johnson មាន​ចំណងជើង​ថា «Jungle Cruise» ត្រូវ​ពន្យារ​ថ្ងៃ​បញ្ចាំង​រហូតដល់​ថ្ងៃ​ទី ៣០ ខែកក្កដា ឆ្នាំ២០២១ ឯណោះ៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី