Metfone សហការជាមួយក្រសួងសុខាភិបាលនិងគ្រូពេទ្យជួរមុខ ដើម្បីប្រយុទ្ធប្រឆាំង​ Covid-19

  • 2020-04-07 02:38:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្តហ្វួនសហការជាមួយក្រសួងសុខាភិបាលរីករាយផ្តល់ការគាំទ្រផ្នែកសុខាភិបាលដោយការផ្ញើសារ SMS អំពីជំងីកូវីដ19 តាមរយៈប្រព័ន្ធ SMS Brand Name System របស់ខ្លួន និងផ្តល់កញ្ចប់ឥតគិតថ្លៃសម្រាប់គ្រូពេទ្យជួរមុខ ហើយមិត្តហ្វួនបានចូលរួមចំណែកយ៉ាងធំធេង ដើម្បីផ្សព្វផ្សាយការណែនាំរបស់ក្រសួងសុខាភិបាលអំពីកូវីដ19 នៅលើគេហទំព័ររបស់មិត្តហ្វួន និងកម្មវិធីនាៗ។

នៅក្នុងពេលដែលស្ថានភាពជំងឺកូវីដ19 កំពុងឆ្លងខ្លាំងបំផុតនៅក្នុងពិភពលោក រួមទាំងកម្ពុជា ក្រុមគ្រូពេទ្យដែលមានតួនាទីប្រយុទ្ធប្រឆាំងវីរុសនេះ សមទទួលបានការកោតសសើរដោយស្មោះចំពោះការប្រឹងប្រែងរបស់ពួកគាត់។ ដោយយល់ពីបញ្ហានេះ មិត្តហ្វូនបានបង្កើតការសម្របសម្រួលជាពិសេសសំរាប់កំលាំងជួរមុខ ដើម្បីសម្រួលការងាររបស់ពួកគាត់។ ជាបឋម មិត្តហ្វូនកំពុងសហការជាមួយក្រសួងសុខាភិបាលដើម្បីផ្ញើសារ (SMS) អំពីវិធានការណ៍ការពារពី ជំងឺកូវីដ19 ជារៀងរាល់ថ្ងៃ។ សារនេះដើរតួយ៉ាងសំខាន់ក្នុងការប្រុងប្រយ័ត្ននិងដាស់តឿនដល់ប្រជាជនដើម្បីការការពារប្រឆាំងវីរុសនេះ ព្រមទាំងប្រាប់ដំណឹងអំពីការណែនាំថ្មីៗរបស់ក្រសួងទៅគ្រប់ៗគ្នាផងដែរ។ SMS ត្រូវបានផ្ញើចេញដោយប្រព័ន្ធ SMS Brand Name របស់មិត្តហ្វូនក្រោមឈ្មោះ "MOH COVID19”។

សារមួយពីក្រសួងសុខាភិបាលអំពីជំងឺកូវីដ19

លើសពីនេះទៀត ក្នុងការគាំទ្រសំរាប់គ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកថែទាំសុខភាពជួរមុខ មិត្តហ្វូនបានផ្តល់កញ្ចប់សេវាទូរស័ព្ទដូចជាទិន្នន័យ 120GB ការហៅទូរស័ព្ទចេញចូល នឹងផ្ញើសារជាមួយសុពលភាពយូររហូតដល់60ថ្ងៃដោយឥតគិតថ្លៃ ដើម្បីសម្រួលក្នុងការទាក់ទងទៅកាន់គ្រួសាររបស់ពួកគាត់ទៅវិញទៅមក។ ក្រៅពីនេះចាប់ពីខែមីនាមក សេវា i-Muzik (សេវាសម្លេងរោទ៍) របស់មិត្តហ្វូនបានដាក់ដំណើរការស្តីអំពីសាររបស់ជំងឺកូវីដ19 តាមការណែនាំរបស់ក្រសួង អំពីការការពារ ប្រឆាំងការរាតត្បាតនៃជំងឺកូវីដ19ដោយឥតគិតថ្លៃសំរាប់អតិថិជនរបស់មិត្តហ្វូនទាំងអស់ផងដែរ។

កិច្ចប្រជុំរវាងក្រសួងសុខាភិបាននិងក្រុមហ៊ុនមិត្តហ្វូនសំរេចការងារ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ19

លើសពីនេះ មិត្តហ្វូនរំភើបរីករាយផ្សព្វផ្សាយតាមការណែនាំរបស់ក្រសួង អំពីជំងឺកូវីដ19នៅក្នុងបណ្តាញទំនាក់ទំនងរបស់ខ្លួនដូចជាទំព័រហ្វេសប៊ុកផ្លូវការ គេហទំព័រ កម្មវិធី Mocha និង កម្មវិធី MyMetfone ជាមួយសារថ្មីៗជាទៀងទាត់ពីក្រសួងសុខាភិបាល ដើម្បីធានាដល់អតិថិជនជិត៩លាននាក់។ មិត្តហ្វូន រំពឹងថាការអនុវត្តន៍នេះនឹងពាំនាំនូវព័ត៌មានចាំបាច់ នឹងឆាប់រហ័សទៅកាន់ប្រជាជនកម្ពុជាប្រកបដោយប្រសិទ្ធភាពខ្ពស់។

មិត្តហ្វូនប្តេជ្ញា បន្តគាំទ្រនៅក្នុងការការពារការររីករាលដាលនៃជំងឺកូវីដ19 ទៅកាន់អតិថិជន និងប្រជាជនកម្ពុជាទាំងអស់។ សូមតាមដានគេហទំព័ររបស់មិត្តហ្វូន www.metfone.com.kh និងទំព័រហ្វេសប៊ុកផ្លូវការ Metfone Cambodia ដើម្បីតាមដានពត៌មានផ្សេងៗ៕

អត្ថបទ៖ រ័ត្ន

អត្ថបទថ្មី