មកដឹងរាជធានី-ខេត្ត ដែលមានបុរាណដ្ឋាន តិច និងច្រើន ជាងគេនៅកម្ពុជា

  • 2020-04-06 08:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងចំណោម រាជធានី-ខេត្ត ទាំង២២ ដែលមានបានចុះក្នុងបញ្ជីបុរាណដ្ឋានដើម្បីគ្រប់គ្រង និងអភិរក្សរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២០នេះបានបង្ហាញថាខេត្តដែលមានទីតាំងបុរាណដ្ឋានច្រើនជាងគេគឺ ខេត្តសៀមរាប និងខេត្តដែលមានទីតាំងបុរាណដ្ឋានតិចជាងគេគឺ ខេត្តរតនៈគីរី។

រូបបុរាណដ្ឋាននៅខេត្តសៀមរាប ត្បូងឃ្មុំ ក្រចេះ និងបាត់ដំបង

**ខេត្តសៀមរាប** គឺជាខេត្តដែលមានទីតាំងបុរាណដ្ឋានច្រើនជាងគេនៅកម្ពុជាដែលមានចំនួនសរុប **១៤៥៥** ទីតាំងក្នុងនោះ **ប្រាសាទបុរាណមាន ៧៤៦** **ទួលបុរាណ ៤១២** **ស្ពានបុរាណ ៨៨** **កសិណ-បារាយណ៍-ស្រះបុរាណ ៣** **វត្តបុរាណ ៤៥** **វត្ថុបុរាណ ៤៥** និង**ទីតាំងគោរពបូជាបុរាណផ្សេងៗ មាន ១២២**។

ខេត្តរតនៈគីរី ជាខេត្តដែលមានបុរាណដ្ឋានតិចជាងគេគឺមានតែ៣ប៉ុននោះ ក្នុងនោះមាន ទួលបុរាណ១ និងទីតាំងគោរពបូជាបុរាណផ្សេងៗមាន ២ ខេត្តនេះមិនមានប្រាសាទ ស្ពាន កសិណ-បារាយណ៍-ស្រះ វត្ថុ ល្អាងបុរាណនោះទេ។

ក្នុងបញ្ជីដដែលនេះក៏បានបញ្ជាក់ផងដែរថា ខេត្តដែលជាប់ជាខេត្តមានបុរាណដ្ឋានច្រើនបន្ទាប់ពីខេត្តសៀមរាបក្នុងនោះមាន ចំណាត់ថ្នាក់លេខ២ គឺខេត្តស្វាយរៀង មាន ៦៧៨ លេខ៣ គឺខេត្តកណ្តាលមាន ៥៨១។ សម្រាប់ខេត្តដែលជាប់ចំណាត់ថ្នាក់ដែលមានបុរាណដ្ឋានតិចជាងគេបន្ទាប់ពីខេត្តរតនៈគីរី គឺខេត្តមណ្ឌលគីរី។

សូមបញ្ជាក់ថា៖ តួលេខខាងលើជាតួលេខបុរាណដ្ឋានដែលក្រសួងបានចុះក្នុងបញ្ជីដើម្បីគ្រប់គ្រង់ អភិរក្ស និងថែរក្សាប៉ុននោះទេ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទពេញនិយម