គួរដឹង! ភេសជ្ជៈ ៤ ប្រភេទ​ត្រូវត្រៀម សម្រាប់រៀបចំ​សែន​ទទួល​ទេវតា​​ឆ្នាំ​ថ្មី ២០២០

  • 2020-04-06 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ធ្មេចបើកៗ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ កាន់​តែ​ខិត​ចូល​មក​ដល់​ទៀត​ហើយ គឺ​នៅ​សល់​តែ​ប្រមាណ​មួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​ការ​ឈាន​ចូល​មក​ដល់​នេះ​ផង​ដែរ នេះ​គឺ​ជា​ពេល​វេលា​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប កំពុង​មាន​ការ​មមាញឹក​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​រៀប​ចំ​ផ្ទះ​សំបែង​ក៏​ដូចជា​ការ​ទិញ​ស្បៀង​អាហារ ភេសជ្ជៈ ព្រមទាំង​ ប្រដាប់ប្រដា​តុបតែង​នានា​ផង​ដែរ។

រូបតំណាង

ដើម្បី​ឲ្យ​ដំណើរ​ការ​នៃ​ការ​សែន​ព្រេន​ក្នុង​គេហដ្ឋាន​របស់​អ្នក​កាន់​តែ​រលូន​ កញ្ញា​សុំ​ធ្វើ​ការ​ណែនាំ​នូវ​ប្រភេទ​ភេសជ្ជៈ​ ៤​ប្រភេទ ដែល​អ្នក​គួរ​ត្រៀម​ទុក សម្រាប់​រៀប​ចំ​​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ២០២០ នេះ​ផង​ដែរ៖

​១. ទឹក​​ក្រូច​កំប៉ុង ឬ​ ទឹក​ផ្លែ​ឈើ​គ្រប់មុខ៖​ នៅ​តាម​គេហដ្ឋាន​នីមួយៗ​គឺ​មិន​ងាយ​រំលង​​ដាច់​ខាត​នូវ​ប្រភេទ​ទឹក​ក្រូច ឬ​ទឹក​ផ្លែឈើ​កំប៉ុង​នេះ ព្រោះ​មាន​រស​ជាតិ​ច្រើន​ចម្រុះ​ចូល​គ្នា​ ងាយ​ស្រួល​ជ្រើស​រើស ព្រម​ទាំង​មាន​សំបក​វេច​ខ្ចប់​ពណ៌​ផ្សេង​គ្នា​មើល​ទៅ​មាន​សោភ័ណភាព​ស្រស់​ស្អាត​ ជាពិសេស​ពេល​រៀបចំ​ដាក់​សែន​ជាមួយ​រណ្ដាប់​ដទៃ​ទៀត។

​២. ទឹក​សំបុក​ត្រចៀក​កាំ៖​ ការ​ដាក់​សែន​នូវ​ទឹក​សំបុក​ត្រចៀក​កាំ​ក៏​ជា​ជម្រើស​មួយ​ដ៏​ល្អ​ដែរ ជាពិសេស​សម្រាប់​គ្រួសារ​ដែល​មាន​លទ្ធភាព​ទិញ​វា ព្រោះ​វា​មិន​ត្រឹម​តែ​ឆ្ងាញ់​ គឺ​ថែម​ទាំង​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ផង​ដែរ។

រូបភាព៖ alisoninasia

​៣. ភេសជ្ជៈប៉ូវ​កម្លាំង៖​ សម្រាប់​ក្រុម​គ្រួសារ​ដែល​មិន​សូវ​និយម​ទឹក​ក្រូច​ ឬ​ ទឹក​ផ្លែឈើ​ អាច​ដាក់​លាយ​ជាមួយ​នឹង​ប្រភេទ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ក៏​ជា​វិធី​ប្រសើរ​មួយ​ដែរ ជាពិសេស​គេហដ្ឋាន​​ដែល​សម្បូរ​សមាជិក​គ្រួសារ​ជា​មនុស្ស​ប្រុស ព្រោះ​ប្រភេទ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​ទទួល​ការ​ពេញ​និយម​ទទួល​ទាន​ពី​ភាគី​បុរស។

​៤. ទឹក​បរិសុទ្ធ៖​ ប្រភេទ​ភេសជ្ជៈ​មួយ​ប្រភេទ​ចុង​ក្រោយ​គឺ​ ទឹក​សុទ្ធ។ ដើម្បី​ឲ្យ​បាន​ចម្រុះ​មុខ​ល្អ ក្រៅ​ពី​ការ​​ត្រៀម​ទុក​នូវ​ប្រភេទ​ភេសជ្ជៈ​មាន​រសជាតិ​ផ្អែម​នានា​ខាង​លើ គប្បី​បូក​បន្ថែម​នូវ​​ទឹក​សុទ្ធ ដែល​ជា​ភេសជ្ជៈ​ចាំ​បាច់​ជា​ប្រចាំ ​សម្រាប់​សែន​ផង​ដែរ កុំ​បី​ខក​ខាន​។ ​

រូបតំណាង

គួរ​បញ្ជាក់​ផង​ដែរ​ថា ​រណ្ដាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី អាច​មាន​លក្ខណៈ​ខុស​គ្នា​ពី​ក្រុម​គ្រួសារ​មួយ​ទៅ​ក្រុម​គ្រួសារ​មួយ​ទៀត ដោយ​យោង​ទៅ​តាម​ជំនឿ ទំនៀម​ទម្លាប់ ចំណង់ចំណូលចិត្ត​ និង​លទ្ធភាព​​ផ្សេងៗ​គ្នា។​ ទោះ​ជា​យ៉ាង​ណា ពេល​វេលា​សែន​ទទួល​ទេវតា​គឺ​ដូចគ្នា​គ្រប់​ក្រុម​គ្រួសារ​ទាំង​អស់ ​ដែល​រាប់​ចាប់​ពី​បុរាណ​កាល​មក​គឺ​ គេ​បាន​ជ្រើស​រើស​ថ្ងៃ​ទី ១ នៃ​ពិធី​បុណ្យ​ចូលឆ្នាំខ្មែរ ដែល​មាន​ឈ្មោះ​ថា "ថ្ងៃ​មហា​សង្រ្កាន្ដ" ឬ "ថ្ងៃចូលឆ្នាំ" ដើម្បី​រៀប​ចំ​ផ្ទះ​សំបែង​ និង ធ្វើ​ការ​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី៕ ​​

រូបតំណាង

អានបន្ត៖ តោះ! មកដឹងរណ្តាប់ទេវាតាឆ្នាំនេះត្រូវការរៀបអ្វីខ្លះ?

អត្ថបទ៖ Siyou Tang