លេងហ្វេសប៊ុក YouTube ឬលេងហ្គេម ក៏គ្មានបារម្ភជាមួយ​ស្មាតហ្វូនកាមេរ៉ាបួន 48MP តម្លៃតែ ២៧៩ ដុល្លារ​

  • 2020-04-06 10:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមិទ្ធផលស្មាតហ្វូនស៊េរីថ្មី HUAWEI nova 7i លើកនេះ ធ្វើឲ្យអ្នកគាំទ្រស្វាងចែសតែម្តងជាមួយនឹង រូបរាងបែបកាលីប High-Show ពណ៌បែប Fashion ទាន់សម័យ ភ្ជាប់បច្ចេកវិទ្យាឈានមុខសម្បូរបែបដាក់លក់ជាផ្លូវការក្នុងតម្លៃត្រឹមតែ ២៧៩ ដុល្លារ។

“យើងចង់ផ្តល់នូវបទពិសោធន៍ថ្មីនៃសម័យបច្ចេកវិទ្យាឆ្នាំ2020 ជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី HUAWEI nova7i ដែលបំពេញគ្រប់តម្រូវការរបស់អ្នកប្រើប្រាស់មិនថាបច្ចេកវិទ្យាសាកថ្មរហ័ស10នាទីប្រើជាប់បានលើសពី 3ម៉ោង កាមេរ៉ាមុខទម្លុះអេក្រង់ និង កាមេរ៉ាក្រោយ4 ទំហំ48MP ភ្ជាប់បច្ចេកវិទ្យា AI ទ្រទ្រង់ការដោនឡោត APP ល្បីៗដូចជា Facebook, Instagram, Telegram TikTok, App កក់ទុកៗ Tada, App ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets Bloc ឬ លេងហ្គេមតាមអនឡាញ មើល YouTube ឬក៏ប្រើប្រាស់ Google រលូនទាន់ចិត្ត” លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ និងចែកចាយស្មាតហ្វូនហួវៃប្រចាំប្រទេសកម្ពុជាបានគូសបញ្ជាក់។

ស្មាតហ្វូនជំនាន់ថ្មី HUAWEI nova 7i លើកនេះមិនត្រឹមតែមានឌីហ្សាញពណ៌បែប Fashion មាន3ពណ៌គឺ ខ្មៅ ពណ៌ប៉ៃតង និងពណ៌ផ្កាឈូកលាយផ្ទៃមេឃ សម្រាប់ជ្រើសរើសប៉ុណ្ណោះទេ ថែមទាំងត្រូវបានក្រុមហ៊ុនបំពាក់នូវ HUAWEI AppGallery សម្រាប់ងាយស្រួល Download App ល្បីៗតាមតម្រូវការ និងមានល្បឿន បច្ចេកវិទ្យាសាកថ្មរហ័សឈានមុខគេ Super Charge កម្លាំងសាកថ្មធំទំហំ40វ៉ាត់ សាកថ្ម10នាទីលេងជាប់បានលើសពី ៣ ម៉ោងមានកាមេរ៉ាក្រោយ ៤ គ្រាប់ភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃ AI។

កាមេរ៉ាទី១ ទំហំ 48មេហ្គាភិកស៊ែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode។

សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode។ កាមេរ៉ាទី2 ទំហំ 8មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នារហូតដល់ទៅ 140%។

កាមេរ៉ាទី ២ បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។

សម្រាប់កាមេរ៉ាទី ៤ ទំហំ 2មេហ្គាភិកស៊ែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។

nova 7i មានកាមេរ៉ាទម្លុះអេក្រង់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺ ធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។

Huawei nova 7i មានអេក្រង់លាតពេញទំហំ 6.4 អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន 16 លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) បំពាក់នូវបន្ទះឈីប Kirin 810 ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU បច្ចេកវិទ្យា AI ប្រើប្រាស់សេនស័រ ISP+IVP image សម្រាប់ការបន្ថយគ្រាប់អ៊ុចជាមួយតុល្យភាព GPU Turbo ជំនាន់ថ្មីសម្រាប់ជំនួយការលេងហ្គេមជាមួយ HD Graphics, ហើយនឹង Frame Rates ខ្ពស់ ធ្វើឲ្យការលេង

ហ្គេមរលូនឥតទាក់។ វាមានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង។ ស្មាតហ្វូននេះនៅតែរក្សានូវរន្ធដោតកាសស្តាប់ 3.5mm Audio Jack និងប្រព័ន្ធទំនាក់ទំនងដូចជា Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot និងរន្ធសាកថ្ម USB 2.0, Type-C 1.0 reversible connector, USB On-The-Go ថែមទៀត។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានសេនស័រជាច្រើនទៀតដូចជា accelerometer, proximity, compass និងថាមពលថ្មទំហំ 4200 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក10នាទី លេងបានលើសពី3ម៉ោង។

និយាយរួម HUAWEI nova 7i ជាជម្រើសល្អបំផុតសម្រាប់លោកអ្នកចង់ឡើងស៊េរីទូរស័ព្ទថ្មីយកសិរីសួស្តីឆ្នាំថ្មី ឬទិញធ្វើជាកាដូសម្រាប់អ្នកមានគុណ និងមនុស្សជាទីស្រឡាញ់ ព្រោះតម្លៃល្អត្រឹមតែ 279$ ថែម Bluetooth Speaker ចំណែកឯសមត្ថភាពវិញល្អមួយចប់តែម្តង! ប្រសិនបើស្ទាក់ស្ទើរអាចអញ្ជើញទៅតេស្តសមត្ថភាពពិត HUAWEI nova 7i នៅតាមបណ្តាញលក់ទូរស័ព្ទនានាទូទាំងប្រទេស។

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី