កីឡាករ Bayern នាំ​គ្នា​មក​ហាត់​បណ្ដើរៗ​ហើយ ទោះ​ជំងឺ​កូវីដ​-១៩​ មិន​ទាន់​ស្ងប់ស្ងាត់​ក្ដី

  • 2020-04-06 11:07:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​មួយ​ចំនួន​នៃ​ក្លឹប Bayern Munich បាន​នាំ​គ្នា​មក​ហាត់​បណ្ដើរៗ​ហើយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ទោះ​ជា​កូវីដ-១៩ នៅ​មិន​ទាន់​ស្ងប់ស្ងាត់​ក្ដី។

អាជ្ញាធរ​អាល្លឺម៉ង់​បាន​ណែនាំ​ឲ្យ​ក្លឹប​បាល់ទាត់​ទាំង​អស់​ផ្អាក​ការ​ហ្វឹកហាត់​របស់ខ្លួន​រហូត​ដល់​ថ្ងៃ​ទី៥ ខែ​មេសា ចំណែក​ឯ Bayern Munich ប្រកាស​ឲ្យ​កីឡាករ​របស់​ខ្លួន​មក​ហាត់ចាប់​ពី​ថ្ងៃ​ច័ន្ទ​នេះ​ទៅ។

យ៉ាង​ណា​មិញ​ ដំណើរ​ការ​ឡើង​វិញ​នៃ​ការ​ហ្វឹកហាត់​របស់​ក្លឹប​នេះ​ធ្វើ​ឡើង​ជា​ ក្រុម​តូចៗ​ប៉ុណ្ណោះ​ ដោយ​តម្រូវ​ឲ្យ​កីឡាករ​ហ្វឹកហាត់​ ឆ្ងាយ​ៗ​ពី​គ្នា​​។

មិន​តែ​ប៉ុណ្ណោះ​ ខាង​ក្លឹប​ Bayern Munich បើក​ទីលាន​ហ្វឹកហាត់​ឡើង​វិញ​នេះ​ដោយ​មិន​អនុញ្ញាត​អ្នក​ពី​ខាង​ក្រៅ​ឲ្យ​ចូល​រួម​ឡើយ​ ដោយ​ស្នើ​សុំ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​ស្ដាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ និង​មិន​ឲ្យ​ចូល​រួម​នៅ​ក្នុង​ទីលាន​ហ្វឹកហាត់​ជា​ដាច់​ខាត​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី