Pep ជួប​ទុក្ខ​ក្រៀមក្រំ​ម្ដាយ​បង្កើត​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា

  • 2020-04-07 01:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ដាយ​របស់​អ្នក​ចាត់​ការ​ក្លឹប Manchester City លោក Pep Guardiola បាន​ស្លាប់ បន្ទាប់​ពី​ឆ្លង​វីរុស​កូរ៉ូណា​ក្នុង​​វ័យ​៨២​ឆ្នាំ។

លោក​ស្រី Dolor Sala Carrio បាន​ផ្ទុក​វីរុស​កូរ៉ូណា បន្ទាប់​ពី​ចេញ​រោគ​សញ្ញា​ក្នុង​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ ស្របពេល​ដែល City ប្រកាស​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ។ ក្រុម​គ្រួសារ Man City បាន​ចូលរួម​រំលែក​ទុក្ខ ចំពោះ​គ្រួសារ​របស់ Pep ដែល​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់។

កាល​ពី​ខែ​មុន Guardiola បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​១​លាន​អឺរ៉ូ​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​រាតត្បាត​មួយ​នេះ។ ថវិកា​ទាំងនេះ​នឹង​ត្រូវ​ប្រើ​ដើម្បី​ទិញ​ឧបករណ៍​វេជ្ជសាស្ត្រ​និង​សម្ភារៈ​ការពារ​សម្រាប់​បុគ្គលិក​ដែល​ចូលរួម​ក្នុង​ការ​ព្យាបាល​អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

Barcelona គឺ​ជា​តំបន់​មួយ​ក្នុង​ប្រទេស​អេស្ប៉ាញ​​ដែល​មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ។ គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​មាន​ចំនួន​អ្នក​ស្លាប់​ចំនួន១៣ ០៥៥​នាក់​បាន​ស្លាប់​នៅ​អេស្ប៉ាញ៕ ​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ