ថ្ងៃ​មុន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្ញាក់​ផ្អើល ឥឡូវ សុខ លីន កាន់​តែ​ភ្លឺ​ភ្នែក​ហើយ!

  • 2020-04-07 02:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា Tik Tok កញ្ញា សុខ លីន ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​ឃើញ​មហាជន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​រូបថត​របស់​ខ្លួន​ដែល​បង្ហោះ​កាល​ពី​ពេល​ថ្មីៗ ដោយ​អ្នក​ខ្លះ​បាន​កោតសរសើរ ហើយ​អ្នក​ខ្លះ​ទៀត​ជេរ​បញ្ចោរ និង​ពេបជ្រាយ​នាង។

សុខ លីន មិន​ដែល​ដឹង​សោះ​ថា ពេល​នេះ នាង​បាន​ក្លាយ​ទៅ​ជា​មនុស្ស​របស់​មហាជន​ដែល​ធ្វើ​ឲ្យ​នាង​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​បញ្ចេញ​សារ ឬ​រូប​ភាព​ក្រោយ​ៗ​ទៀត។

សុខ ប្រាប់​Sabay នៅ​ថ្ងៃ​នេះ​ថា នាង​មាន​អារម្មណ៍​ក្ដុកក្ដួល​នៅ​ពេល​ដែល​ដឹង​ថា​ខ្លួន​មាន​អ្នក​គាំទ្រ​ច្រើន​គួរសម ប៉ុន្ដែ​កន្លង​ទៅ​មិន​ដែល​ឃើញ​មហាជន​ច្រើន​ចូល​មក​ខមិន​ឡើយ ទើប​នាង​បញ្ចេញ​សារ ឬ​រូបភាព​តាម​បណ្ដាល​សង្គម​កន្លង​មក​មិន​សូវ​បាន​គិត​ពី​រឿង​នេះ៖"ពី​មុន​ខ្ញុំ​ធ្លាប់​តែ​សាមញ្ញ​ចង់​ផុស​អី​តាម​ចិត្ត​ខ្លួន​ឯង មិន​នឹង​ស្មាន​ថា​មាន​អ្នក​គាំទ្រ​ច្រើន ឥឡូវ​ពិបាក​ពេល​យើង​ចេញ​អី​គេ​ចាំ​មើល"។

សុខ លីន ត្រូវ​បាន​មហាជន​ប្រតិ្ដកម្ម ក្រោយ​ពី​នាង​បាន​បញ្ចេញ​រូប​ថត​ និងវីដេអូTik Tok របស់​ខ្លួន​ដែល​មាន​សភាព​ទ្រុឌទ្រោម និង​បែក​មុខ​បែក​មាត់​ដោយ​អំពើ​ហិង្សា។ តែ​​នាង​បែជាថា រូប​នោះ​ជា​រូប​ធ្វើ​លេង​ ដើម្បីថតTik Tok​ ប៉ុណ្ណោះ។

សុខ លីន បាន​ប្រែ​ក្លាយ​ពី​ជាង​អ៊ុតសក់​ម្នាក់​នៅ​ខេត្ដ​កំពង់​ចាម ហើយ​បាន​មក​រស់នៅ​ភ្នំពេញ​ដោយ​ពឹង​លើ​ចំណូល​ថ្មី​ពី​ការ​ដើរ​ម៉ូដ ច្រៀង និង​ឡាយ​លក់​ផលិតផល​ឲ្យ​ក្រុមហ៊ុន​ផ្សេងៗ។ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​នាង​មាន​អ្នកfollow ជាង​មួយ​សែន​នាក់(១២១.៣៩៨) និង​friend ជិត​ប្រាំ​ពាន់​នាក់(៤.៦២៩)៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ