កូដ iOS 14 បង្ហាញអំពីការឌីហ្សាញកាមេរ៉ាលើ iPhone 12 Pro
- 2020-04-07 02:33:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូដ iOS 14 បង្ហាញអំពីការឌីហ្សាញកាមេរ៉ាលើ iPhone 12 Pro
ចន្លោះមិនឃើញ
រូបភាពថ្មីមួយចេញផ្សាយដោយ Concepts iPhone ដែលពួកគេអះអាងថាទទួលបានពីកូដក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14 បានបង្ហាញអំពីការតម្រៀបកាមេរ៉ាលើ iPhone ជំនាន់ថ្មី។
ក្នុងរូបភាពគេអាចដឹងថាវាគឺជាការតម្រៀបកាមេរ៉ាសម្រាប់ iPhone 12 Pro និង iPhone 12 Pro Max។ ក្នុងនោះគឺមានកាមេរ៉ាមេ, កាមេរ៉ា Ultra-Wide, កាមេរ៉ា Telephoto និងមានបន្ថែមនូវ LiDAR Scanner ដែលបានបំពាក់ជាលើកដំបូងលើ iPad Pro ឆ្នាំ ២០២០។
កន្លងមកនេះមានការរាយការណ៍ជាច្រើនបានសន្និដ្ឋានថា iPhone ស៊េរីខ្ពស់នាឆ្នាំនេះនឹងមានបន្ថែមនូវ Sensor វាស់ជម្រៅថ្មីនៅផ្នែកខាងក្រោយ។ តាមរយៈរូបភាពថ្មីនេះ អាចឲ្យគេដឹងថា Apple នឹងតម្រៀបកាមេរ៉ា ៣ គ្រាប់ជាមួយ Sensor ដោយវិធីណា។
iPhone ជំនាន់ថ្មីដែលគេរំពឹងថា Apple ប្រកាសចេញនាអំឡុងចុងឆ្នាំនេះ នឹងមានរហូតដល់បួនម៉ូដែលដែលមាន iPhone ទំហំ ៥,៤អ៊ីញថ្មី, iPhone ទំហំ ៦,១អ៊ីញចំនួនពីរ និង iPhone ទំហំ ៦,៧អ៊ីញ ចំនួនមួយ។ iPhone ទាំងអស់អាចប្រើអេក្រង់ OLED និងទ្រាំទ្រសេវា 5G។ iPhone ស៊េរីខ្ពស់ជាងគេចំនួនពីរ អាចបំពាក់កាមេរ៉ា ៣គ្រាប់ បូកនឹង Sensor វាស់ជម្រៅរូបភាព៕