​Pixel 4 XL លក់នៅកម្ពុជាពេលនេះ តម្លៃធូរជាងនៅអាមេរិក

  • 2020-04-07 07:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Pixel 4 និង 4 XL បាន​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​​កម្ពុជា​បាន​រយៈពេល​ប្រមាណ ៥ ខែ​មក​ហើយ ដោយ​រយៈពេល​កន្លង​មក​នេះ​តម្លៃ​របស់​វា​មាន​ការ​ប្រែប្រួល​ជានិច្ច​។

គិត​ត្រឹម​បច្ចុប្បន្ន​នេះ Pixel 4 ប្រភេទ XL គឺ​មាន​ការ​ធ្លាក់​ថ្លៃ​មក​នៅ​ត្រឹម​ ៨១៩ដុល្លារ សម្រាប់​ទំហំ ៦៤GB និង​តម្លៃ ៩១៩ ដុល្លារ សម្រាប់​ទំហំ ១២៨GB។ បើ​ប្រៀបធៀប​នឹង​តម្លៃ​នៅ​សហរដ្ឋអាមេរិក​ដែល​ដាក់​លក់​លើ​វិបសាយ​របស់ Google ឃើញ​ថា​ធូរ​ជាង ដែល​នៅ​អាមេរិក​មាន​តម្លៃ​ចាប់​ពី ៨៩៩ ដុល្លារ ដល់ ៩៩៩ ដុល្លារ។​

​​សម្រាប់​តម្លៃ​របស់ Pixel 4 ធម្មតា​វិញ មិន​មាន​ការ​បញ្ជាក់​អំពី​តម្លៃ​ចុង​ក្រោយ​នោះ​ទេ ប៉ុន្តែ​កាល​ពី​អំឡុង​ដើម​ខែ​​កុម្ភៈ​កន្លង​ទៅ វា​នៅ​មាន​តម្លៃ ៨៩៩ដុល្លារ សម្រាប់​ទំហំ ៦៤GB៕

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ។

អត្ថបទ៖ សុខហេង