អាយុ៦ឆ្នាំជក់បារីលួចគេ ឥឡូវជាខ្សែប្រយុទ្ធល្បី Man Utd ចង់បានជំនួសតំណែង Lukaku
- 2020-04-08 08:35:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុ៦ឆ្នាំជក់បារីលួចគេ ឥឡូវជាខ្សែប្រយុទ្ធល្បី Man Utd ចង់បានជំនួសតំណែង Lukaku
ចន្លោះមិនឃើញ
កាលពីក្មេង Arkadiusz Milik ត្រូវបានឪពុកបង្កើតបោះបង់ចោល ទុកឱ្យរស់នៅជាមួយម្ដាយ ក្នុងទីក្រុងតូច Tychy ប្រទេសប៉ូឡូញ។ អាយុ៦ឆ្នាំ ក្មេងប្រុសម្នាក់នេះ បានប្រព្រឹត្តិអំពើមិនគប្បីជាច្រើនដូចជា ជក់បារី លួចឥវ៉ាន់តាមហាង និងជាក្មេងចចេស។ យ៉ាងណា Milik ត្រូវបានគ្រូបង្វឹកប៉ូឡូញម្នាក់ មើលឃើញពីទេពកោសល្យ និងបានជួយរូបគេឱ្យសម្រេចក្ដីសុបិន ក្លាយជាកីឡាករបាល់ទាត់អាជីពម្នាក់។
ទេពកោសល្យ ការខិតខំប្រឹងប្រែង និងមានភាពឆ្លាតវ័យឆ្លាតលើទីលាន ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញវ័យ២៦ឆ្នាំ ត្រូវបានលោក Ole Gunnar Solskjaer អ្នកចាត់ការក្រុម Manchester United ចង់បានមកជំនួសតំណែង Romelu Lukaku។
បើតាមការចុះផ្សាយរបស់ The Sun លោក Ole គ្រោងចំណាយ ៦០ លានផោននាំយកជម្រើសជាតិប៉ូឡូញនេះ មកទឹកដី Old Trafford ពេលទីផ្សារដោះដូរកីឡាករ បើកនៅរដូវក្ដៅខាងមុខ។ ខាងក្រោមនេះជាប្រវត្តិខ្លះៗរបស់ Milik៖
ក្មេងរឹងទទឹង
លោក Sławomir 'Moki' Mogilan ដែលបានបង្ហាត់ Milik បានឱ្យដឹងថា ៖«នៅអាយុ៦ឆ្នាំ គាត់ជាក្មេងអសីលធម៌ ជក់បារី និងលួចស្ករគ្រាប់ក្នុងហាង»។
Moki បានណែនាំ Milik ឱ្យទៅតាមសក្ដានុពលរបស់គេ។ ចំណែក Milik ផ្ទាល់ ក៏បានឱ្យដឹងដែរថា លោក Moki ជួយជីវិតរបស់គេដូចគ្នា។
ចង់លេងនៅ UNITED និង LEWANDOWSKI
ខ្សែប្រយុទ្ធរូបនេះគាស់កកាយថា គេមានក្ដីសុបិនចង់លេងនៅក្រុមបិសាចក្រហម Manchester United។
“ខ្ញុំជាអ្នកគាំទ្ររបស់ Red Devil ដូច្នេះខ្ញុំចង់លេងនៅ Old Trafford ថ្ងៃណាមួយ ប៉ុន្តែបច្ចុប្បន្នខ្ញុំជាកីឡាកររបស់ Bayer Leverkusen ហើយខ្ញុំពិតជាឆ្ងាយពី Manchester ខ្លាំងណាស់"។
ចំណែកដៃគូប្រយុទ្ធដែល Milik ចង់លេងជាមួយគឺ Robert Lewandowski ព្រោះកីឡាករអាល្លឺម៉ង់រូបនេះ ក៏ត្រូវបានគេភ្ជាប់ថានឹងផ្លាស់ទៅលេង Premier League ដែរកាលពីមុន។
ធ្លាប់ទៅ SPURS និង Reading តែបរាជ័យ
ងាកទៅឆ្នាំ២០១១ Milik ត្រូវបានគេរាយការណ៍ថា ជិះរថភ្លើងទៅក្លឹប Tottenham ក្រោមការឃ្លាំមើលរបស់អ្នកចាត់ការផ្នែកបាល់ទាត់អង់គ្លេសលោក Harry Redknapp។ ប៉ុន្តែក្រោយបរាជ័យធ្វើឱ្យក្រុមគ្រូបង្វឹក Spurs ចាប់អារម្មណ៍ ក្លឹបមាន់ខ្នាយមាសក៏សម្រេចចិត្តផ្ដល់ប្រាក់ ១ សែនផោនដល់ក្លឹប Rozwój Katowice របស់ Milik (កាលនោះលេងជាយុវជន)។ ចំណែកក្លឹបការទៅក្លឹប Reading ក៏បរាជ័យដូចគ្នា។
ជោគជ័យនៅក្លឹប BAYER LEVERKUSEN
Milik ទទួលបានជោគជ័យខ្លាំងនៅក្លឹប BAYER LEVERKUSEN ក្នុងរដូវកាលទី២របស់គេក្នុងនាមជាកីឡាករអាជីព។ ឆ្នាំ២០១២-២០១៣ គេរកគ្រាប់បាល់បាន ៨គ្រាប់ ក្នុង១៥ប្រកួត។ ប៉ុន្តែគេបានបរាជ័យនៅទឹកដីអាល្លឺម៉ង់ បន្ទាប់ពី LEVERKUSEN ឱ្យ FC Augsburg ខ្ចីជើងក្នុងឆ្នាំ២០១៣-២០១៤ ដោយរូបគេរកបាន២គ្រាប់ប៉ុណ្ណោះក្នុង២០ប្រកួត។
មិនអាចរកគ្រាប់បាល់បាន ក្នុងឆ្នាំ ២០១៤-២០១៥ Milik ក៏ត្រូវក្លឹបឱ្យ Ajax ខ្ចីជើងបន្ត តែគេធ្វើបានល្អគួរសម ដោយរកបាន១១គ្រាប់ ក្នុងការបង្ហាញខ្លួន ២១ប្រកួត។
រីកមុខមាត់ឡើងវិញនៅក្លឹប Ajax
ឆ្នាំ ២០១៥-២០១៦ Milik ត្រូវបាន Ajax យកមកជំនួស Kolbeinn Sigþórsson ក្នុងនាមជាខ្សែប្រយុទ្ធលេខ៩។ ពេលនោះហើយឆ្អឹងរបស់ Milik ចាប់អណ្ដែតឡើងវិញ ដោយពីររដូវកាលគេអាចរកបាន ៤៧គ្រាប់ ក្នុងការបង្ហាញខ្លួន៧៥ប្រកួត។
ក្លឹប NAPOLI ចាប់អារម្មណ៍
ក្រោយទទួលបានផ្លែផ្កាមួយឆ្នាំនៅហុល្លង់ កន្លែងធ្វើឱ្យគេមានភាពល្បីល្បាញលើឆាកអឺរ៉ុប បន្ទាប់បង្ហាញខ្លួនដ៏អស្ចារ្យក្នុងការប្រកួត Europa League ស្រាប់តែក្លឹបនៅអ៊ីតាលី Napoli ចាប់ផ្ដើមចែចូវ។ Napoli បានចំណាយប្រាក់ ៣២លានផោនលើរូបគេ ដោយសង្ឃឹមនឹងជួយក្រុមឈ្នះ Juventus ក្លាយជាក្លឹបកំពូលនៅអ៊ីតាលី។
រដូវកាលមុន Milik រកបាន ២០គ្រាប់គ្រប់ការប្រកួតទាំងអស់ ចំណែករដូវកាលនេះ គេរកបាន ១២គ្រាប់ គ្រប់ការប្រកួតទាំងអស់ មុនកើតមានវិបត្តិវីរុសកូរ៉ូណា ផ្អាកគ្រប់ការប្រកួតទាំងអស់៕