Mane៖ Jurgen ជា​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ​ម្នាក់

  • 2020-04-08 09:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វ័យ​២៧ Sadio Mane បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​​ខ្សែ​ប្រយុទ្ធ​លំដាប់​ថ្នាក់​​ពិភពលោក​ម្នាក់ ក្រោម​ការ​ណែនាំ​របស់​​លោក Jurgen Klopp ហើយ​កីឡាករ​សេណេហ្គាល់​បាន​កោតសរសើរលោក Jurgen ថាជា​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ​ម្នាក់​​។

ខ្សែ​ប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម​បញ្ជាក់​បែប​នេះ ៖«Jurgen ជា​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ​ម្នាក់ គាត់​ដឹក​នាំ​កូន​ក្រុម​របស់​គាត់​ទៅ​កម្រិត​ថ្មី​​មួយ​​ទៀត»។ ​​

Mane បាន​ក្លាយ​ទៅ​ជា​កីឡាករ​ស្នូល​របស់ Klopp នៅ​ទឹកដី Anfield ដោយ​គេ​ទទួល​បាន​ស្បែក​ជើង​មាស កាល​ពី​រដូវ​កាល​មុន​ជាមួយ​ Pierre-Emerick Aubameyang និង​មិត្ត​រួម​ក្រុម Mohamed Salah។

ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់ថា គ្មាន​អ្វី​ត្រូវ​សង្ស័យ​ឡើយ បើ​គ្មាន​វត្តមាន Klopp ដឹកនាំ​ទេ ក្រុម​ហង្ស​ក្រហម​ដែល​ខក​ខាន​លើក​ពាន Premier League រយៈ​ពេល​៣០​គត់ មិន​មាន​ថ្ងៃ​នេះ​ឡើយ។

Mane ប្រាប់ Rakuten TV ថា ៖«គាត់​តែង​ទេ​វិជ្ជមាន បើ​អ្នក​ចាញ់ គាត់​តែង​តែ​រក​ពាក្យ​ល្អៗ​ជំរុញ​អ្នក ដែល​ធ្វើ​ឱ្យ​អ្នកឈ្នះ​វិញ។ គាត់​ដឹង​ពី​របៀប​​អភិវឌ្ឍ​កីឡាករ​ ឱ្យទៅ​កម្រិត​មួយ​ទៀត ពេល​ពួកគេ​គិត​ថា មិន​អាច​លេង​កើត»។

Klopp បាន​កសាង​កេរ្តិ៍ឈ្មោះ​ក្លាយ​ជា​គ្រូ​បង្វឹក​ល្អ​បំផុត​មួយ​រូប​លើ​ពិភពលោក ដោយមុន​មក​ដឹកនាំ Liverpool ក្នុង​ឆ្នាំ​២០១៥ លោក​បាន​ជួយ​ឱ្យ​ Borussia Dortmund លើក​ពាន​លីគ​កំពូល​អាល្លឺម៉ង់ Bundesliga។

​បុរស​សញ្ជាតិ​អាល្លឺម៉ង់​វ័យ​៥២​ឆ្នាំ ដឹក​នាំ​ Liverpool ​ឈ្នះ Champions League រដូវកាល​មុន​ ហើយ​ជួយ​ឱ្យ​ហង្សក្រហម​ឈ្នះ ២៥​ពិន្ទុ នៅ Premier League ក្នុង​រដូវ​កាល​នេះ មុន​កើត​មាន​វិបត្តិ​ Covid-19៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ