ក្រុមហ៊ុន២ បរិច្ចាគ​ថវិកា ៤០លានរៀន និង​ជែលលាងដៃស្ងួត​ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា និងមន្ទីរពេទ្យ​រុស្ស៊ី

  • 2020-04-08 11:22:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមហ៊ុន TSNR Distribution Co., Ltd ដែល​ជាក្រុមហ៊ុនចែកចាយផលិតផល LION ក្នុងព្រះរាជាណាចក្រកម្ពុជា រួមជាមួយនិងក្រុមហ៊ុន LION CORPORATION (THAILAND) LTD ដែលជាក្រុមហ៊ុនផលិតនូវទំនិញប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់ (ថៃ-ជប៉ុន) បានសហការគ្នាបរិច្ចាគនូវថវិកាចំនួន ៤០លាន​រៀល ព្រមជាមួយនឹងផលិតផលជេលលាងដៃស្ងួតសម្លាប់មេរោគ Kirei Kirei ជូនទៅមន្ទីរពេទ្យចំនួនពីរ ដែលរួមមានមន្ទីរពេទ្យកុមារ គន្ធបុប្ផា និងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នៅក្នុងកម្មវិធីសប្បុរសធម៌ដែលមានឈ្មោះថា 3L (Life. Love. Laugh) ជាលើកទី៥។

ទស្សនៈវិស័យ និងគោលបំណងនៃកម្មវិធីសប្បុរសធម៌ 3L (Life. Love. Laugh) លើកទី៥នេះ គឺ​ដើម្បីចូលរួមចំណែកជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហា សម្ភារ បរិក្ខារពេទ្យនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដែលកំពុងតែរាតត្បាត ទូទាំងសកលលោក។ ក្រុមហ៊ុន​សង្ឃឹម និង​ជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជា រួមជាមួយ​ប្រជាជនកម្ពុជាទាំងអស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល គឺអាចឆ្លងផុតនូវស្ថានភាពលំបាកនេះក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខ។

រួមគ្នាប្រយុទ្ធប្រឆាំង កូវីដ១៩! សូមគោរពតាមលក្ខខណ្ឌ និងគោលការណ៍របស់ក្រសួងសុខាភិបាល មន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅតាមតំបន់របស់អ្នក។ សូមរក្សាដៃរបស់អ្នកឲ្យស្អាតជានិច្ច ជាមួយនឹងផលិតផលជេលលាងដៃស្ងួតសម្លាប់មេរោគ Kirei Kirei ព្រមទាំងកុំភ្លេចពាក់ម៉ាស។ ថែរក្សាខ្លួនអ្នក គឺបានន័យថាថែរក្សាគ្រួសារជាទីស្រឡាញ់ និងសង្គមរបស់អ្នក៕

អត្ថបទពេញនិយម
អត្ថបទថ្មី