Van Dijk ចង់​ក្លាយ​ខ្លួន​ជា​វីរបុរស​ Liverpool ពេលបញ្ចប់​អាជីព​នៅ​ Anfield

  • 2020-04-09 00:34:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Virgil van Dijk ចង់​ឲ្យ​អ្នក​គាំទ្រ​ចងចាំ​រូប​គេ​ជា​ "វីរបុរស" ​ពេល​ថ្ងៃ​ចុង​ក្រោយ​របស់​រូប​គេ​នៅ Anfield ចូល​មក​ដល់​នា​ពេល​អនាគត។​

ខ្សែ​ការពារ​កណ្ដាល​សញ្ជាតិ​ហូឡង់​បាន​ក្លាយ​ខ្លួន​ជា​តួអង្គ​សំខាន់​ក្នុង​ក្រុម​លោក​ Jurgen Klopp ចាប់​តាំង​ចូល​រួម​ជាមួយ​ក្លឹប​ក្នុង​ខែ​មករា​ ឆ្នាំ​២០១៨​មក។​ Van dijk ឈ្នះ​​ Champions League, Super Cup និង​ Club World Cup ជា​ប្រវត្តិសាស្ត្រ​ឲ្យ​ Liverpool នឹង​ឈាន​ដល់​ការ​ឈ្នះ Premier League ថែម​ទៀត។​

នៅ​ពេល​សួរ​ថា​តើ​រូប​គេ​ចង់​ក្លាយ​ជា​វីរបុរស​ Liverpool ឬ​យ៉ាង​ណា​ Van dijk ឆ្លើយ​ថា៖ "ពិត​ណាស់​ខ្ញុំ​ចង់​ស្ថិត​នៅ​ក្នុង​ចំណោម​កីឡាករ​ដែល​ចេញ​ទៅ​ហើយ​ មក​ Anfield វិញ​ក្នុង​នាម​ជា​វីរបុរស។​ ខ្ញុំ​ឃើញ​អ្នក​មុន​ៗ​ជា​ច្រើន​សម្រេច​ជោគជ័យ​នេះ​ក្នុង​ Legend Game ហើយ​ពិត​ជា​ចង់​ធ្វើ​ដូច​ពួក​គាត់"៕

ប្រភព៖ Liverpool Echo   អត្ថបទ៖ សៀនហួរ